ព្រះត្រៃបិដក ភាគ ១០៤
ដោយអារម្មណប្បច្ច័យ។ អនិយ្យានិកធម៌ ជាបច្ច័យនៃនិយ្យានិកធម៌ ដោយអារម្មណប្បច្ច័យ គឺព្រះនិព្វាន ជាបច្ច័យនៃមគ្គ ដោយអារម្មណប្បច្ច័យ។
[២២៩] និយ្យានិកធម៌ ជាបច្ច័យនៃនិយ្យានិកធម៌ ដោយអធិបតិប្បច្ច័យ បានដល់សហជាតាធិបតិ គឺនិយ្យានិកាធិបតិ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ដោយអធិបតិប្បច្ច័យ។ និយ្យានិកធម៌ ជាបច្ច័យនៃអនិយ្យានិកធម៌ ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ និងសហជាតាធិបតិ។ អារម្មណាធិបតិ គឺពួកព្រះអរិយៈ ចេញអំពីមគ្គ ធ្វើនូវមគ្គ ឲ្យជាទីគោរព ហើយពិចារណា។ ឯសហជាតាធិបតិ គឺនិយ្យានិកាធិបតិ ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ដោយអធិបតិប្បច្ច័យ។ មូល គឺនិយ្យានិកាធិបតិ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយអធិបតិប្បច្ច័យ។ អនិយ្យានិកធម៌ ជាបច្ច័យនៃអនិយ្យានិកធម៌ ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ និងសហជាតាធិបតិ។ អារម្មណាធិបតិ គឺនូវទាន … នូវសីល … ធ្វើនូវឧបោសថកម្ម ធ្វើនូវហេតុនោះ ឲ្យជាទីគោរព ហើយពិចារណា ត្រេកអរ រីករាយ រាគៈ … ទិដ្ឋិ កើតឡើង ព្រោះធ្វើនូវហេតុនោះ ឲ្យជាទីគោរព ដែលបានសន្សំហើយ ក្នុងកាលមុន …
ID: 637831273242780789
ទៅកាន់ទំព័រ៖