ព្រះត្រៃបិដក ភាគ ១០៤
ចេញអំពីឈាន។បេ។ ពួកព្រះអរិយៈ ធ្វើនូវផល ឲ្យជាទីគោរព ហើយពិចារណា ធ្វើនូវព្រះនិពា្វន ឲ្យជាទីគោរព ហើយពិចារណា ឯព្រះនិព្វាន ជាបច្ច័យនៃគោត្រភូ វោទានៈ និងផល ដោយអធិបតិប្បច្ច័យ នូវចក្ខុ … នូវវត្ថុ … ធ្វើនូវពួកអនិយ្យានិកក្ខន្ធ ឲ្យជាទីគោរព ហើយត្រេកអរ រីករាយ រាគៈ កើតឡើង ទិដ្ឋិកើតឡើង ព្រោះធ្វើនូវហេតុនោះ ឲ្យជាទីគោរព។ ឯសហជាតាធិបតិ គឺអនិយ្យានិកាធិបតិ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយអធិបតិប្បច្ច័យ។ អនិយ្យានិកធម៌ ជាបច្ច័យនៃនិយ្យានិកធម៌ ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ គឺព្រះនិព្វាន ជាបច្ច័យនៃមគ្គ ដោយអធិបតិប្បច្ច័យ។
[២៣០] និយ្យានិកធម៌ ជាបច្ច័យនៃអនិយ្យានិកធម៌ ដោយអនន្តរប្បច្ច័យ គឺមគ្គ ជាបច្ច័យនៃផល ដោយអនន្តរប្បច្ច័យ។ អនិយ្យានិកធម៌ ជាបច្ច័យនៃអនិយ្យានិកធម៌ ដោយអនន្តរប្បច្ច័យ គឺពួកអនិយ្យានិកក្ខន្ធមុនៗ ជាបច្ច័យនៃពួកអនិយ្យានិកក្ខន្ធក្រោយៗ ដោយអនន្តរប្បច្ច័យ អនុលោម (ជាបច្ច័យ) នៃគោត្រភូ និងវោទានៈ ផល (ជាបច្ច័យ) នៃផល អនុលោម (ជាបច្ច័យ) ផលសមាបត្តិ
ID: 637831273453727660
ទៅកាន់ទំព័រ៖