ព្រះត្រៃបិដក ភាគ ១០៤
នេវសញ្ញានាសញ្ញាយតនៈ របស់បុគ្គល កាលចេញអំពីនិរោធ ជាបច្ច័យនៃផលសមាបត្តិ ដោយអនន្តរប្បច្ច័យ។ អនិយ្យានិកធម៌ ជាបច្ច័យនៃនិយ្យានិកធម៌ ដោយអនន្តរប្បច្ច័យ គឺគោត្រភូ (ជាបច្ច័យ) នៃមគ្គ វោទានៈ ជាបច្ច័យនៃមគ្គ ដោយអនន្តរប្បច្ច័យ។ … ជាបច្ច័យ ដោយសមនន្តរប្បច្ច័យ ជាបច្ច័យ ដោយសហជាតប្បច្ច័យ មានវារៈ៥ ជាបច្ច័យ ដោយអញ្ញមញ្ញប្បច្ច័យ មានវារៈ២ ជាបច្ច័យ ដោយនិស្សយប្បច្ច័យ មានវារៈ៧។
[២៣១] និយ្យានិកធម៌ ជាបច្ច័យនៃនិយ្យានិកធម៌ ដោយឧបនិស្សយប្បច្ច័យ បានដល់បកតូបនិស្ស័យ គឺមគ្គទី១ ជាបច្ច័យនៃមគ្គទី២ ដោយឧបនិស្សយប្បច្ច័យ។បេ។ មគ្គទី៣ ជាបច្ច័យនៃមគ្គទី៤ ដោយឧបនិស្សយប្បច្ច័យ។ និយ្យានិកធម៌ ជាបច្ច័យនៃអនិយ្យានិកធម៌ ដោយឧបនិស្សយប្បច្ច័យ បានដល់អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។បេ។ ឯបកតូបនិស្ស័យ គឺពួកព្រះអរិយៈ អាស្រ័យនូវមគ្គ ហើយញុំាងសមាបត្តិ ដែលមិនទាន់កើតឡើង ឲ្យកើតឡើង ចូលកាន់សមាបត្តិ ដែលកើតឡើងហើយ ឃើញច្បាស់នូវពួកសង្ខារ ថាមិនទៀង មគ្គ ជាបច្ច័យនៃអត្ថប្បដិសម្ភិទា ធម្មប្បដិសម្ភិទា និរុត្តិប្បដិសម្ភិទា
ID: 637831273683720434
ទៅកាន់ទំព័រ៖