ព្រះត្រៃបិដក ភាគ ១០៤

បដិភាណប្បដិសម្ភិទា ឋានា​ឋាន​កោសល្ល របស់​ពួក​ព្រះ​អរិយៈ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ មគ្គ ជា​បច្ច័យ​នៃ​ផល​សមាបត្តិ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ។ អនិយ្យានិកធម៌ ជា​បច្ច័យ​នៃ​អនិយ្យានិកធម៌ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណូ​បនិស្ស័យ អនន្ត​រូប​និស្ស័យ និង​បក​តូប​និស្ស័យ។បេ។ ឯបក​តូប​និស្ស័យ គឺ​បុគ្គល​ឲ្យ​នូវ​ទាន ព្រោះ​អាស្រ័យ​នូវ​អនិយ្យានិក​សទ្ធា … នូវ​សីល នូវ​ឧបោសថកម្ម ញុំាង​ឈាន វិបស្សនា និង​អភិញ្ញា … ញុំាង​សមាបត្តិ ឲ្យ​កើតឡើង ដំឡើង​នូវ​មានះ ប្រកាន់​នូវ​ទិដ្ឋិ នូវ​អនិយ្យានិក​សីល … នូវ​បញ្ញា រាគៈ សេចក្តី​ប្រាថ្នា រដូវ និង​ភោជន … បុគ្គល​ឲ្យ​នូវ​ទាន ព្រោះ​អាស្រ័យ​នូវ​សេនាសនៈ។បេ។ ញុំាង​សមាបត្តិ ឲ្យ​កើតឡើង សម្លាប់​នូវ​សត្វ។បេ។ បំបែក​នូវ​សង្ឃ អនិយ្យានិក​សទ្ធា។បេ។ សេនាសនៈ (ជា​បច្ច័យ) នៃ​អនិយ្យានិក​សទ្ធា។បេ។ នៃ​សេចក្តី​ប្រាថ្នា។បេ។ ជា​បច្ច័យ​នៃ​កាយិកសុខ កាយិកទុក្ខ និង​ផល​សមាបត្តិ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ។ អនិយ្យានិកធម៌ ជា​បច្ច័យ​នៃ​និយ្យានិកធម៌ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណូ​បនិស្ស័យ អនន្ត​រូប​និស្ស័យ និង​បក​តូប​និស្ស័យ។បេ។ ឯបក​តូប​និស្ស័យ គឺ​បរិកម្ម​នូវ​មគ្គ​ទី១
ថយ | ទំព័រទី ២១០ | បន្ទាប់
ID: 637831273858280410
ទៅកាន់ទំព័រ៖