ព្រះត្រៃបិដក ភាគ ១០៤
ជាបច្ច័យនៃមគ្គទី១ ដោយឧបនិស្សយប្បច្ច័យ។បេ។ បរិកម្មនូវមគ្គទី៤ ជាបច្ច័យនៃមគ្គទី៤ ដោយឧបនិស្សយប្បច្ច័យ។
[២៣២] អនិយ្យានិកធម៌ ជាបច្ច័យនៃអនិយ្យានិកធម៌ ដោយបុរេជាតប្បច្ច័យ មានវារៈ២ បណ្ឌិតគប្បីធ្វើឲ្យប្រហែលគ្នានឹងអរូបទុកៈចុះ។ … ជាបច្ច័យ ដោយបច្ឆាជាតប្បច្ច័យ មានវារៈ២ ជាបច្ច័យ ដោយអាសេវនប្បច្ច័យ មានវារៈ២។
[២៣៣] និយ្យានិកធម៌ ជាបច្ច័យនៃនិយ្យានិកធម៌ ដោយកម្មប្បច្ច័យ គឺនិយ្យានិកចេតនា ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ដោយកម្មប្បច្ច័យ។ និយ្យានិកធម៌ ជាបច្ច័យនៃអនិយ្យានិកធម៌ ដោយកម្មប្បច្ច័យ បានដល់សហជាត និងនានាខណិកៈ។ សហជាត គឺនិយ្យានិកចេតនា ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ដោយកម្មប្បច្ច័យ។ ឯនានាខណិកៈ គឺនិយ្យានិកចេតនា ជាបច្ច័យនៃផល ដោយកម្មប្បច្ច័យ។ មូល គឺនិយ្យានិកចេតនា ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយកម្មប្បច្ច័យ។ អនិយ្យានិកធម៌ ជាបច្ច័យនៃអនិយ្យានិកធម៌ ដោយកម្មប្បច្ច័យ បានដល់សហជាត និងនានាខណិកៈ។
ID: 637831274066708907
ទៅកាន់ទំព័រ៖