ព្រះត្រៃបិដក ភាគ ១០៤
[២៣៨] ក្នុងអារម្មណប្បច្ច័យ មានវារៈ៣ ព្រោះនហេតុប្បច្ច័យ … ក្នុងអធិបតិប្បច្ច័យ មានវារៈ៥។ អនុលោមមាតិកា បណ្ឌិតគប្បីឲ្យពិស្តារផងចុះ។ … ក្នុងអវិគតប្បច្ច័យ មានវារៈ៧។
ចប់ និយ្យានិកទុកៈ។
និយតទុកៈ
បដិច្ចវារៈ
[២៣៩] និយតធម៌ អាស្រ័យនូវនិយតធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ អាស្រ័យនូវនិយតក្ខន្ធ១ នូវខន្ធ២…។ អនិយតធម៌ អាស្រ័យនូវនិយតធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យនូវពួកនិយតក្ខន្ធ។ សេចក្តីបំប្រួញ។ បញ្ហា៥ បណ្ឌិតគប្បីធ្វើចុះ និយ្យានិកទុកៈយ៉ាងណា បដិច្ចវារៈក្តី សហជាតវារៈក្តី បច្ចយវារៈក្តី និស្សយវារៈក្តី សំសដ្ឋវារៈក្តី សម្បយុត្តវារៈក្តី បណ្ឌិតគប្បីធ្វើយ៉ាងនោះដែរ មិនមានការធ្វើផ្សេងគ្នាឡើយ ឯការប៉ះត្រូវ ទើបមានផ្សេងគ្នា។
បញ្ហាវារៈ
[២៤០] និយតធម៌ ជាបច្ច័យនៃនិយតធម៌ ដោយហេតុប្បច្ច័យ បានដល់វារៈ៤ ប្រហែលគ្នានឹងនិយ្យានិកទុកៈដែរ មិនមានការធ្វើផ្សេងគ្នាឡើយ។
ID: 637831275056798860
ទៅកាន់ទំព័រ៖