ព្រះត្រៃបិដក ភាគ ១០៤

 [២៤១] និយត​ធម៌ ជា​បច្ច័យ​នៃ​អនិយត​ធម៌ ដោយ​អារម្មណ​ប្ប​ច្ច័​យ គឺ​ពួក​ព្រះ​អរិយៈ ចេញ​អំពី​មគ្គ ហើយ​ពិចារណា​នូវ​មគ្គ ពិចារណា​នូវ​កង​កិលេស ជា​និ​យតៈ ដែល​លះបង់​ហើយ (ពិចារណា​នូវ​កង​កិលេស) ដែល​ដុះដាល​ឡើង​ហើយ ក្នុង​កាលមុន … នូវ​ពួក​និ​យត​ក្ខន្ធ ថា​មិន​ទៀង … ដឹង​នូវ​ចិត្ត​របស់​បុគ្គល​អ្នក​ប្រកបដោយ​និយត​ចិត្ត ដោយ​ចេ​តោ​បរិ​យញ្ញា​ណ ពួក​និ​យត​ក្ខន្ធ ជា​បច្ច័យ​នៃ​កិរិយា​ពិចារណា នូវ​ចេ​តោ​បរិ​យញ្ញា​ណ បុពេ្វ​និ​វា​សានុ​ស្ស​តិញ្ញាណ យថា​កម្មុ​បគញ្ញាណ និង​អនាគ​តំសញ្ញាណ ដោយ​អារម្មណ​ប្ប​ច្ច័​យ។ អនិយត​ធម៌ ជា​បច្ច័យ​នៃ​អនិយត​ធម៌ ដោយ​អារម្មណ​ប្ប​ច្ច័​យ គឺ​នូវ​ទាន … នូវ​សីល … នូវ​ឧបោសថកម្ម … ដែល​សន្សំ​ហើយ ក្នុង​កាលមុន … ចេញ​អំពី​ឈាន ហើយ​ពិចារណា​នូវ​ឈាន ត្រេកអរ រីករាយ រាគៈ ជា​អនិយតៈ កើតឡើង ទិដ្ឋិ​កើតឡើង ព្រោះ​ប្រារព្ធ​នូវ​ហេតុ​នោះ … វិចិកិច្ឆា … ឧទ្ធច្ចៈ … ទោមនស្ស ជា​អនិយតៈ កើតឡើង ពួក​ព្រះ​អរិយៈ ពិចារណា​នូវ​ផល ពិចារណា​នូវ​ព្រះ​និពា្វន ឯព្រះ​និពា្វន ជា​បច្ច័យ​នៃ​កិរិយា​ពិចារណា នូវ​គោត្រភូ វោ​ទានៈ ដោយ​អារម្មណ​ប្ប​ច្ច័​យ ពួក​ព្រះ​អរិយៈ ពិចារណា​នូវ​កង​កិលេស​ជា​អនិយតៈ ដែល​លះបង់​ហើយ ពិចារណា​នូវ​កង​កិលេស ដែល​សង្កត់សង្កិន​ហើយ … (នូវ​កង​កិលេស) ដែល​ដុះដាល​ឡើង​ហើយ ក្នុង​កាលមុន … នូវ​ចក្ខុ …
ថយ | ទំព័រទី ២១៦ | បន្ទាប់
ID: 637831275272289014
ទៅកាន់ទំព័រ៖