ព្រះត្រៃបិដក ភាគ ១០៤

វត្ថុ … នូវ​ពួក​អនិ​យត​ក្ខន្ធ ថា​មិន​ទៀង ជា​ទុក្ខ … ឃើញច្បាស់ ត្រេកអរ រីករាយ រាគៈ ជា​អនិយតៈ កើតឡើង ព្រោះ​ប្រារព្ធ​នូវ​ហេតុ​នោះ។បេ។ ទោមនស្ស​កើតឡើង ដោយ​ទិព្វចក្ខុ។បេ។ ជា​បច្ច័យ​នៃ​អា​វជ្ជ​នៈ ដោយ​អារម្មណ​ប្ប​ច្ច័​យ។ អនិយត​ធម៌ ជា​បច្ច័យ​នៃ​និយត​ធម៌ ដោយ​អារម្មណ​ប្ប​ច្ច័​យ គឺ​ព្រះ​និពា្វន ជា​បច្ច័យ​នៃ​មគ្គ ដោយ​អារម្មណ​ប្ប​ច្ច័​យ រូប​ជីវិតិន្រ្ទិយ ជា​បច្ច័យ​នៃ​មាតុឃាតកម្ម បិតុឃាតកម្ម អរហន្ត​ឃាតកម្ម និង​រុ​ហិ​រុ​ប្បា​ទក​ម្ម ដោយ​អារម្មណ​ប្ប​ច្ច័​យ ពួក​មិច្ឆត្ត​និ​យត​ក្ខន្ធ របស់​បុគ្គល កាល​ប៉ះពាល់​នូវ​វត្ថុ​ណា កើតឡើង វត្ថុ​នោះ ជា​បច្ច័យ​នៃ​ពួក​មិច្ឆត្ត​និ​យត​ក្ខន្ធ ដោយ​អារម្មណ​ប្ប​ច្ច័​យ។
 [២៤២] និយត​ធម៌ ជា​បច្ច័យ​នៃ​និយត​ធម៌ ដោយ​អធិបតិ​ប្ប​ច្ច័​យ បាន​ដល់​សហជាតា​ធិប​តិ គឺ​និ​យតា​ធិប​តិ ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ ដោយ​អធិបតិ​ប្ប​ច្ច័​យ។ និយត​ធម៌ ជា​បច្ច័យ​នៃ​អនិយត​ធម៌ ដោយ​អធិបតិ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណា​ធិប​តិ និង​សហជាតា​ធិប​តិ។ អា​រម្ម​ណា​ធិប​តិ គឺ​ពួក​ព្រះ​អរិយៈ ចេញ​អំពី​មគ្គ ធ្វើ​នូវ​មគ្គ​ឲ្យ​ជាទី​គោរព ហើយ​ពិចារណា។ ឯសហជាតា​ធិប​តិ គឺ​និ​យតា​ធិប​តិ ជា​បច្ច័យ​នៃ​ពួក​ចិត្តសមុដ្ឋាន​រូប ដោយ​អធិបតិ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ២១៧ | បន្ទាប់
ID: 637831275498289835
ទៅកាន់ទំព័រ៖