ព្រះត្រៃបិដក ភាគ ១០៤

និយត​ធម៌ ជា​បច្ច័យ​នៃ​និយត​ធម៌​ផង នៃ​អនិយត​ធម៌​ផង ដោយ​អធិបតិ​ប្ប​ច្ច័​យ បាន​ដល់ សហជាតា​ធិប​តិ គឺ​និ​យតា​ធិប​តិ ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង នៃ​ពួក​ចិត្តសមុដ្ឋាន​រូប​ផង ដោយ​អធិបតិ​ប្ប​ច្ច័​យ។ អនិយត​ធម៌ ជា​បច្ច័យ​នៃ​អនិយត​ធម៌ ដោយ​អធិបតិ​ប្ប​ច្ច័​យ បាន​ដល់ អា​រម្ម​ណា​ធិប​តិ និង​សហជាតា​ធិប​តិ។ អា​រម្ម​ណា​ធិប​តិ គឺ​នូវ​ទាន … នូវ​សីល … ធ្វើ​នូវ​ឧបោសថកម្ម ធ្វើ​នូវ​អំពើនោះ ឲ្យ​ជាទី​គោរព ហើយ​ពិចារណា ត្រេកអរ រីករាយ រាគៈ ជា​អនិយតៈ កើតឡើង ទិដ្ឋិ​កើតឡើង ព្រោះ​ធ្វើ​នូវ​អំពើនោះ ឲ្យ​ជាទី​គោរព … ក្នុង​កាលមុន។បេ។ អំពី​ឈាន។បេ។ ពួក​ព្រះ​អរិយៈ ធ្វើ​នូវ​ផល​ឲ្យ​ជាទី​គោរព ហើយ​ពិចារណា ធ្វើ​នូវ​និព្វាន​ឲ្យ​ជាទី​គោរព ហើយ​ពិចារណា ឯព្រះនិព្វាន ជា​បច្ច័យ​នៃ​គោត្រភូ វោ​ទានៈ និង​ផល ដោយ​អធិបតិ​ប្ប​ច្ច័​យ នូវ​ចក្ខុ … នូវ​វត្ថុ … រាគៈ ជា​អនិយតៈ កើតឡើង ទិដ្ឋិ​កើតឡើង ព្រោះ​ធ្វើ​នូវ​ពួក​អនិ​យត​ក្ខន្ធ ឲ្យ​ជាទី​គោរព​…។ ឯសហជាតា​ធិប​តិ គឺ​អនិ​យតា​ធិប​តិ ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង នៃ​ពួក​ចិត្តសមុដ្ឋាន​រូប​ផង ដោយ​អធិបតិ​ប្ប​ច្ច័​យ។ អនិយត​ធម៌ ជា​បច្ច័យ​នៃ​និយត​ធម៌ ដោយ​អធិបតិ​ប្ប​ច្ច័​យ បាន​ដល់ អា​រម្ម​ណា​ធិប​តិ គឺ​និព្វាន ជា​បច្ច័យ​នៃ​មគ្គ ដោយ​អធិបតិ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ២១៨ | បន្ទាប់
ID: 637831275704167058
ទៅកាន់ទំព័រ៖