ព្រះត្រៃបិដក ភាគ ១០៤
[២៤៣] និយតធម៌ ជាបច្ច័យនៃអនិយតធម៌ ដោយអនន្តរប្បច្ច័យ គឺមគ្គ ជាបច្ច័យនៃផល ដោយអនន្តរប្បច្ច័យ ពួកនិយតក្ខន្ធ ជាបច្ច័យនៃវុដ្ឋានៈ ដោយអនន្តរប្បច្ច័យ។ អនិយតធម៌ ជាបច្ច័យនៃអនិយតធម៌ ដោយអនន្តរប្បច្ច័យ គឺពួកអនិយតក្ខន្ធមុនៗ ជាបច្ច័យនៃពួកអនិយតក្ខន្ធក្រោយៗ ដោយអនន្តរប្បច្ច័យ អនុលោម (ជាបច្ច័យ) នៃគោត្រភូ អនុលោម (ជាបច្ច័យ) នៃវោទានៈ ផល (ជាបច្ច័យ) នៃផល អនុលោម (ជាបច្ច័យ) នៃផលសមាបត្តិ នេវសញ្ញានាសញ្ញាយតនៈ របស់បុគ្គលកាលចេញអំពីនិរោធ ជាបច្ច័យនៃផលសមាបត្តិ ដោយអនន្តរប្បច្ច័យ។ អនិយតធម៌ ជាបច្ច័យនៃនិយតធម៌ ដោយអនន្តរប្បច្ច័យ គឺទោមនស្ស ជាអនិយតៈ (ជាបច្ច័យ) នៃទោមនស្ស ជានិយតៈ មិច្ឆាទិដ្ឋិ ជាអនិយតៈ ជាបច្ច័យនៃមិច្ឆាទិដ្ឋិ ជានិយតៈ ដោយអនន្តរប្បច្ច័យ គោត្រភូ (ជាបច្ច័យ) នៃមគ្គ វោទានៈ ជាបច្ច័យនៃមគ្គ ដោយអនន្តរប្បច្ច័យ។ … ជាបច្ច័យ ដោយសមនន្តរប្បច្ច័យ ជាបច្ច័យ ដោយសហជាតប្បច្ច័យ មានវារៈ៥ ជាបច្ច័យ ដោយអញ្ញមញ្ញប្បច្ច័យ មានវារៈ២ ជាបច្ច័យ ដោយនិស្សយប្បច្ច័យ មានវារៈ៧។
ID: 637831275921333342
ទៅកាន់ទំព័រ៖