ព្រះត្រៃបិដក ភាគ ១០៤
… ជាបច្ច័យ ដោយសមនន្តរប្បច្ច័យ មានវារៈ៩ ជាបច្ច័យ ដោយសហជាតប្បច្ច័យ មានវារៈ៩ ជាបច្ច័យ ដោយអញ្ញមញ្ញប្បច្ច័យ មានវារៈ៦ ជាបច្ច័យ ដោយនិស្សយប្បច្ច័យ មានវារៈ៩។
[២៤] ទស្សនេនបហាតព្វហេតុកធម៌ ជាបច្ច័យ នៃទស្សនេនបហាតព្វហេតុកធម៌ ដោយឧបនិស្សយប្បច្ច័យ បានដល់អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។បេ។ ឯបកតូបនិស្ស័យ គឺពួកខន្ធជាទស្សនេនបហាតព្វហេតុកៈ ជាបច្ច័យនៃពួកខន្ធ ជាទស្សនេនបហាតព្វហេតុកៈ ដោយឧបនិស្សយប្បច្ច័យ។ អនន្តរូបនិស្ស័យក្តី បកតូបនិស្ស័យក្ដី (បណ្ឌិតគប្បីដឹង) ក្នុងបទទាំង២ដ៏សេស។ មូល គឺពួកខន្ធ ជាទស្សនេនបហាតព្វហេតុកៈ ជាបច្ច័យនៃពួកខន្ធ ជានទស្សនេនបហាតព្វហេតុកៈផង នៃមោហៈផង ដោយឧបនិស្សយប្បច្ច័យ។ មូល គឺពួកខន្ធ ជាទស្សនេនបហាតព្វហេតុកៈ ជាបច្ច័យនៃពួកខន្ធ ដែលប្រកបដោយវិចិកិច្ឆាផង នៃមោហៈផង ដោយឧបនិស្សយប្បច្ច័យ។ នទស្សនេនបហាតព្វហេតុកធម៌ ជាបច្ច័យ នៃនទស្សនេនបហាតព្វហេតុកធម៌ ដោយឧបនិស្សយប្បច្ច័យ បានដល់ អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។បេ។ ឯបកតូបនិស្ស័យ
ID: 637831215387506239
ទៅកាន់ទំព័រ៖