ព្រះត្រៃបិដក ភាគ ១០៤
[២៤៤] និយតធម៌ ជាបច្ច័យនៃនិយតធម៌ ដោយឧបនិស្សយប្បច្ច័យ បានដល់បកតូបនិស្ស័យ គឺមាតុឃាតកម្ម ជាបច្ច័យនៃមាតុឃាតកម្ម បិតុឃាតកម្ម អរហន្តឃាតកម្ម រុហិរុប្បាទកម្ម សង្ឃភេទកម្ម និងនិយតមិច្ឆាទិដ្ឋិ ដោយឧបនិស្សយប្បច្ច័យ។ (បណ្ឌិតគប្បីធ្វើ) ជាចក្កៈ។ មគ្គទី១ (ជាបច្ច័យ) នៃមគ្គទី២ មគ្គទី២ (ជាបច្ច័យ) នៃមគ្គទី៣ មគ្គទី៣ ជាបច្ច័យនៃមគ្គទី៤ ដោយឧបនិស្សយប្បច្ច័យ។ និយតធម៌ ជាបច្ច័យនៃអនិយតធម៌ ដោយឧបនិស្សយប្បច្ច័យ បានដល់អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។បេ។ ឯបកតូបនិស្ស័យ គឺបុគ្គលផ្តាច់ផ្តិលមាតាចាកជីវិត។បេ។ បំបែកនូវសង្ឃ នូវទាន ដើម្បីកម្ចាត់បង់នូវអំពើនោះ … នូវសីល … នូវឧបោសថកម្ម … ពួកព្រះអរិយៈ ញុំាងសមាបត្តិ ដែលមិនទាន់កើតឡើង ឲ្យកើតឡើង ព្រោះអាស្រ័យនូវមគ្គ ញុំាងសមាបត្តិ ដែលកើតឡើងហើយ។បេ។ ជាបច្ច័យនៃឋានាឋានកោសល្ល ដោយឧបនិស្សយប្បច្ច័យ មគ្គ ជាបច្ច័យនៃផលសមាបត្តិ ដោយឧបនិស្សយប្បច្ច័យ។ អនិយតធម៌ ជាបច្ច័យនៃអនិយតធម៌ ដោយឧបនិស្សយប្បច្ច័យ បានដល់អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ
ID: 637831276109124657
ទៅកាន់ទំព័រ៖