ព្រះត្រៃបិដក ភាគ ១០៤
និងបកតូបនិស្ស័យ។បេ។ ឯបកតូបនិស្ស័យ គឺបុគ្គលអាស្រ័យនូវសទ្ធា ជាអនិយតៈ ហើយឲ្យនូវទាន … នូវសីល … នូវឧបោសថកម្ម ញុំាងឈាន វិបស្សនា និងអភិញ្ញា … ញុំាងសមាបត្តិ ឲ្យកើតឡើង ដំឡើងនូវមានះ ប្រកាន់នូវទិដ្ឋិ នូវអនិយតសីល។បេ។ នូវបញ្ញា រាគៈ សេចក្តីប្រាថ្នា កាយិកសុខ និងកាយិកទុក្ខ។បេ។ (ឲ្យ) នូវទាន ព្រោះអាស្រ័យនូវសេនាសនៈ។បេ។ ញុំាងសមាបត្តិ ឲ្យកើតឡើង សម្លាប់នូវសត្វ។បេ។ នូវការសម្លាប់អ្នកនិគម … អនិយតសទ្ធា។បេ។ សេនាសនៈ (ជាបច្ច័យ) នៃអនិយតសទ្ធា។បេ។ ជាបច្ច័យនៃសេចក្តីប្រាថ្នា កាយិកសុខ កាយិកទុក្ខ និងផលសមាបត្តិ ដោយឧបនិស្សយប្បច្ច័យ។ អនិយតធម៌ ជាបច្ច័យនៃនិយតធម៌ ដោយឧបនិស្សយប្បច្ច័យ បានដល់អារម្មណូបនិស្ស័យ អនន្តរប្បច្ច័យ និងបកតូបនិស្ស័យ។បេ។ ឯបកតូបនិស្ស័យ គឺបុគ្គលផ្តាច់ផ្តិលមាតាចាកជីវិត ព្រោះអាស្រ័យនូវអនិយតរាគៈ។បេ។ បំបែកនូវសង្ឃ ទោមនស្ស ជាអនិយតៈ។បេ។ បុគ្គលផ្តាច់ផ្តិលមាតាចាកជីវិត ព្រោះអាស្រ័យនូវសេនាសនៈ។បេ។ បំបែកនូវសង្ឃ រាគៈ ជាអនិយតៈ ទោមនស្ស។បេ។
ID: 637831276280572960
ទៅកាន់ទំព័រ៖