ព្រះត្រៃបិដក ភាគ ១០៤
សេនាសនៈ (ជាបច្ច័យ) នៃមាតុឃាតកម្ម។បេ។ ជាបច្ច័យនៃសង្ឃភេទកម្ម ដោយឧបនិស្សយប្បច្ច័យ បរិកម្មនូវមគ្គទី១ (ជាបច្ច័យ) នៃមគ្គទី១។បេ។ បរិកម្មនូវមគ្គទី៤ ជាបច្ច័យនៃមគ្គទី៤ ដោយឧបនិស្សយប្បច្ច័យ។
[២៤៥] អនិយតធម៌ ជាបច្ច័យនៃអនិយតធម៌ ដោយបុរេជាតប្បច្ច័យ បានដល់អារម្មណបុរេជាត និងវត្ថុបុរេជាត។ សេចក្តីបំប្រួញ។ អនិយតធម៌ ជាបច្ច័យនៃនិយតធម៌ ដោយបុរេជាតប្បច្ច័យ បានដល់អារម្មណបុរេជាត និងវត្ថុបុរេជាត។ អារម្មណបុរេជាត គឺរូបជីវិតិន្រ្ទិយ ជាបច្ច័យនៃមាតុឃាតកម្ម បិតុឃាតកម្ម អរហន្តឃាតកម្ម និងរុហិរុប្បាទកម្ម ដោយបុរេជាតប្បច្ច័យ។ ឯវត្ថុបុរេជាត គឺវត្ថុ ជាបច្ច័យនៃពួកនិយតក្ខន្ធ ដោយបុរេជាតប្បច្ច័យ មានវារៈ២។ … ជាបច្ច័យ ដោយបច្ឆាជាតប្បច្ច័យ មានវារៈ២ ជាបច្ច័យ ដោយអាសេវនប្បច្ច័យ មានវារៈ២។
[២៤៦] និយតធម៌ ជាបច្ច័យនៃនិយតធម៌ ដោយកម្មប្បច្ច័យ គឺនិយតចេតនា ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ដោយកម្មប្បច្ច័យ។ និយតធម៌ ជាបច្ច័យនៃអនិយតធម៌ ដោយកម្មប្បច្ច័យ
ID: 637831276534484973
ទៅកាន់ទំព័រ៖