ព្រះត្រៃបិដក ភាគ ១០៤

ក្នុង​ឧបនិស្សយ​ប្ប​ច្ច័​យ មាន​វារៈ៤ ក្នុង​បុរេ​ជាត​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​បច្ឆា​ជាត​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​អា​សេវន​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​កម្ម​ប្ប​ច្ច័​យ មាន​វារៈ៤ ក្នុង​វិបាក​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​អាហារ​ប្ប​ច្ច័​យ មាន​វារៈ៤ ក្នុង​ឥន្រ្ទិយ​ប្ប​ច្ច័​យ មាន​វារៈ៤ ក្នុង​ឈាន​ប្ប​ច្ច័​យ មាន​វារៈ៤ ក្នុង​មគ្គ​ប្ប​ច្ច័​យ មាន​វារៈ៤ ក្នុង​សម្បយុត្ត​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​វិប្បយុត្ត​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​អត្ថិ​ប្ប​ច្ច័​យ មាន​វារៈ៧ ក្នុង​នត្ថិ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​វិ​គត​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៧។
 [២៤៨] និយត​ធម៌ ជា​បច្ច័យ​នៃ​និយត​ធម៌ ដោយ​សហជាត​ប្ប​ច្ច័​យ ជា​បច្ច័យ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ។ និយត​ធម៌ ជា​បច្ច័យ​នៃ​អនិយត​ធម៌ ដោយ​អារម្មណ​ប្ប​ច្ច័​យ ជា​បច្ច័យ ដោយ​សហជាត​ប្ប​ច្ច័​យ ជា​បច្ច័យ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ ជា​បច្ច័យ ដោយ​បច្ឆា​ជាត​ប្ប​ច្ច័​យ ជា​បច្ច័យ ដោយ​កម្ម​ប្ប​ច្ច័​យ។ និយត​ធម៌ ជា​បច្ច័យ​នៃ​និយត​ធម៌​ផង នៃ​អនិយត​ធម៌​ផង ដោយ​សហជាត​ប្ប​ច្ច័​យ។ និយត​ធម៌ ជា​បច្ច័យ​នៃ​អនិយត​ធម៌ ដោយ​អារម្មណ​ប្ប​ច្ច័​យ ជា​បច្ច័យ ដោយ​សហជាត​ប្ប​ច្ច័​យ ជា​បច្ច័យ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ ជា​បច្ច័យ ដោយ​បុរេ​ជាត​ប្ប​ច្ច័​យ ជា​បច្ច័យ ដោយ​បច្ឆា​ជាត​ប្ប​ច្ច័​យ ជា​បច្ច័យ ដោយ​កម្ម​ប្ប​ច្ច័​យ ជា​បច្ច័យ ដោយ​អាហារ​ប្ប​ច្ច័​យ ជា​បច្ច័យ ដោយ​ឥន្រ្ទិយ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ២២៤ | បន្ទាប់
ID: 637831276981156666
ទៅកាន់ទំព័រ៖