ព្រះត្រៃបិដក ភាគ ១០៤
… ក្នុងនអធិបតិប្បច្ច័យ មានវារៈ៤ ក្នុងនអនន្តរប្បច្ច័យ និងនសមនន្តរប្បច្ច័យ មានវារៈ៤ ក្នុងនអញ្ញមញ្ញប្បច្ច័យ មានវារៈ២ ក្នុងនឧបនិស្សយប្បច្ច័យ មានវារៈ៤ ក្នុងនសម្បយុត្តប្បច្ច័យ មានវារៈ២ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ២ ក្នុងនោនត្ថិប្បច្ច័យ មានវារៈ៤ ក្នុងនោវិគតប្បច្ច័យ មានវារៈ៤។
[២៥១] ក្នុងអារម្មណប្បច្ច័យ មានវារៈ៣ ព្រោះនហេតុប្បច្ច័យ … ក្នុងអធិបតិប្បច្ច័យ មានវារៈ៥។ អនុលោមមាតិកា បណ្ឌិតគប្បីឲ្យពិស្តារផងចុះ។ … ក្នុងអវិគតប្បច្ច័យ មានវារៈ៧។
ចប់ និយតទុកៈ។
សឧត្តរទុកៈ
បដិច្ចវារៈ
[២៥២] សឧត្តរធម៌ អាស្រ័យនូវសឧត្តរធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវសឧត្តរក្ខន្ធ១ នូវខន្ធ២ … គឺបដិសន្ធិ ដរាបដល់ពួកមហាភូតខាងក្នុង។ (សឧត្តរទុកៈ) ប្រហែលគ្នានឹងលោកិយទុកៈ ក្នុងចូឡន្តរទុកៈដែរ មិនមានការអ្វីផ្សេងគ្នាឡើយ។
ចប់ សឧត្តរទុកៈ។
ID: 637831277538206360
ទៅកាន់ទំព័រ៖