ព្រះត្រៃបិដក ភាគ ១០៤
សរណទុកៈ
បដិច្ចវារៈ
[២៥៣] សរណធម៌ អាស្រ័យនូវសរណធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ អាស្រ័យនូវសរណក្ខន្ធ១ នូវខន្ធ២…។ បញ្ហាទាំង៥ ដូចគ្នានឹងអរូបាវចរទុកៈ ដូចគ្នានឹងអនុលោមប្បដិច្ចវារៈដែរ។
[២៥៤] ក្នុងហេតុប្បច្ច័យ មានវារៈ៥ ក្នុងអារម្មណប្បច្ច័យ មានវារៈ២ ក្នុងអធិបតិប្បច្ច័យ មានវារៈ៥ ក្នុងអវិគតប្បច្ច័យ មានវារៈ៥។
[២៥៥] សរណធម៌ អាស្រ័យនូវសរណធម៌ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺមោហៈ ដែលប្រកបដោយវិចិកិច្ឆា ប្រកបដោយឧទ្ធច្ចៈ អាស្រ័យនូវពួកខន្ធ ដែលប្រកបដោយវិចិកិច្ឆា ប្រកបដោយឧទ្ធច្ចៈ។ អរណធម៌ (ធម៌មិនមែនជាសត្រូវ) អាស្រ័យនូវអរណធម៌ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវអរណក្ខន្ធ១ ជាអហេតុកៈ គឺអហេតុកប្បដិសន្ធិ ដរាបដល់ពួកអសញ្ញសត្ត។
[២៥៦] ក្នុងនហេតុប្បច្ច័យ មានវារៈ២ ក្នុងនអារម្មណប្បច្ច័យ មានវារៈ៣ ក្នុងនអធិបតិប្បច្ច័យ មានវារៈ៥ ក្នុងនអនន្តរប្បច្ច័យ មានវារៈ៣ ក្នុងនឧបនិស្សយប្បច្ច័យ មានវារៈ៣ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ៤ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ៥ ក្នុងនអាសេវនប្បច្ច័យ
ID: 637831278008877078
ទៅកាន់ទំព័រ៖