ព្រះត្រៃបិដក ភាគ ១០៤
ការរាប់វារៈ២ក្រៅនេះក្តី និស្សយវារៈក្តី សំសដ្ឋវារៈក្តី បណ្ឌិតគប្បីធ្វើផងចុះ។បញ្ហា២យ៉ាង ក្នុងបច្ច័យទាំងអស់ បណ្ឌិតគប្បីធ្វើផងចុះ។
[២៦១] ក្នុងហេតុប្បច្ច័យ មានវារៈ២ ក្នុងអារម្មណប្បច្ច័យ មានវារៈ២ ក្នុងបច្ច័យទាំងអស់ សុទ្ធតែមានវារៈ២ ក្នុងវិបាកប្បច្ច័យ មានវារៈ១ ក្នុងអវិគតប្បច្ច័យ មានវារៈ២។
[២៦២] ក្នុងនហេតុប្បច្ច័យ មានវារៈ២ ក្នុងនអធិបតិប្បច្ច័យ មានវារៈ២ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ២ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ២ ក្នុងនអាសេវនប្បច្ច័យ មានវារៈ២ ក្នុងនកម្មប្បច្ច័យ មានវារៈ២ ក្នុងនវិបាកប្បច្ច័យ មានវារៈ២ ក្នុងនឈានប្បច្ច័យ មានវារៈ១ ក្នុងនមគ្គប្បច្ច័យ មានវារៈ១ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ២។ ការរាប់វារៈ២ ក្រៅនេះក្តី សម្បយុត្តវារៈក្តី បណ្ឌិតគប្បីធ្វើផងចុះ។
បញ្ហាវារៈ
[២៦៣] សរណធម៌ ជាបច្ច័យនៃសរណធម៌ ដោយហេតុប្បច្ច័យ មានវារៈ៤ ប្រហែលគ្នានឹងអរូបទុកៈដែរ។
[២៦៤] សរណធម៌ ជាបច្ច័យនៃសរណធម៌ ដោយអារម្មណប្បច្ច័យ គឺបុគ្គលត្រេកអរ រីករាយ ចំពោះរាគៈ រាគៈ កើតឡើង ទិដ្ឋិ … វិចិកិច្ឆា … ឧទ្ធច្ចៈ … ទោមនស្ស កើតឡើង
ID: 637831278921789986
ទៅកាន់ទំព័រ៖