ព្រះត្រៃបិដក ភាគ ១០៤
ព្រោះប្រារព្ធនូវហេតុនោះ ត្រេកអរ រីករាយ ចំពោះទិដ្ឋិ វិចិកិច្ឆា … ឧទ្ធច្ចៈ … ទោមនស្ស កើតឡើង ព្រោះប្រារព្ធនូវទោមនស្ស ទិដ្ឋិ … វិចិកិច្ឆា … ឧទ្ធច្ចៈ កើតឡើង។ សរណធម៌ ជាបច្ច័យនៃអរណធម៌ ដោយអារម្មណប្បច្ច័យ គឺពួកព្រះអរិយៈ ពិចារណានូវកងកិលេស ដែលលះបង់ហើយ … នូវកងកិលេស ដែលសង្កត់សង្កិនហើយ … ក្នុងកាលមុន … ឃើញច្បាស់ នូវពួកសរណក្ខន្ធ ថាមិនទៀង … ដឹងនូវចិត្ត នៃបុគ្គលអ្នកប្រកបដោយសរណចិត្ត ដោយចេតោបរិយញ្ញាណ ពួកសរណក្ខន្ធ ជាបច្ច័យនៃកិរិយាពិចារណា នូវចេតោបរិយញ្ញាណ បុពេ្វនិវាសានុស្សតិញ្ញាណ យថាកម្មុបគញ្ញាណ និងអនាគតំសញ្ញាណ ដោយអារម្មណប្បច្ច័យ។ អរណធម៌ ជាបច្ច័យនៃអរណធម៌ ដោយអារម្មណប្បច្ច័យ គឺបុគ្គល នូវទាន … នូវសីល … ធ្វើនូវឧបោសថកម្ម ហើយពិចារណា នូវអំពើនោះ ក្នុងកាលមុន … អំពីឈាន … ពួកព្រះអរិយៈ ចេញអំពីមគ្គ ពិចារណានូវមគ្គ នូវផល … ពិចារណានូវព្រះនិពា្វន ឯព្រះនិព្វាន ជាបច្ច័យនៃគោត្រភូ វោទានៈ មគ្គ ផល និងកិរិយាពិចារណា ដោយអារម្មណប្បច្ច័យ នូវចក្ខុ … នូវវត្ថុ … ពិចារណានូវពួកអរណក្ខន្ធ ថាមិនទៀង…។បេ។ ដោយទិព្វចក្ខុ
ID: 637831279091565712
ទៅកាន់ទំព័រ៖