ព្រះត្រៃបិដក ភាគ ១០៤

។បេ។ ជា​បច្ច័យ​នៃ​កិរិយា​ពិចារណា នូវ​អនាគ​តំសញ្ញាណ ដោយ​អារម្មណ​ប្ប​ច្ច័​យ។ អរ​ណធម៌ ជា​បច្ច័យ​នៃ​សរណធម៌ ដោយ​អារម្មណ​ប្ប​ច្ច័​យ គឺ​នូវ​ទាន … នូវ​សីល … ធ្វើ​នូវ​ឧបោសថកម្ម ហើយ​ត្រេកអរ រីករាយ ចំពោះ​អំពើនោះ រាគៈ កើតឡើង ព្រោះ​ប្រារព្ធ​នូវ​អំពើនោះ។បេ។ ក្នុង​កាលមុន … អំពី​ឈាន … នូវ​ចក្ខុ … នូវ​វត្ថុ … ត្រេកអរ រីករាយ ចំពោះ​ពួក​អរ​ណក្ខន្ធ រាគៈ ប្រារព្ធ​នូវ​ហេតុ​នោះ។បេ។ ទោមនស្ស​កើតឡើង។
 [២៦៥] សរណធម៌ ជា​បច្ច័យ​នៃ​សរណធម៌ ដោយ​អធិបតិ​បច្ច័យ បាន​ដល់​អា​រម្ម​ណា​ធិប​តិ និង​សហជាតា​ធិប​តិ។ អា​រម្ម​ណា​ធិប​តិ គឺ​បុគ្គល​ធ្វើ​នូវ​រាគៈ ឲ្យ​ជាទី​គោរព ហើយ​ត្រេកអរ រីករាយ រាគៈ​កើតឡើង ទិដ្ឋិ​កើតឡើង ព្រោះ​ធ្វើ​នូវ​រាគៈ​នោះ​ឲ្យ​ជាទី​គោរព ហើយ​ត្រេកអរ រីករាយ ព្រោះ​ធ្វើ​នូវ​ទិដ្ឋិ​ឲ្យ​ជាទី​គោរព។បេ។ ឯសហជាតា​ធិប​តិ គឺ​សរ​ណា​ធិប​តិ ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ ដោយ​អធិបតិ​ប្ប​ច្ច័​យ។ សរណធម៌ ជា​បច្ច័យ​នៃ​អរ​ណធម៌ ដោយ​អធិបតិ​ប្ប​ច្ច័​យ បាន​ដល់​សហជាតា​ធិប​តិ គឺ​សរ​ណា​ធិប​តិ ជា​បច្ច័យ​នៃ​ពួក​ចិត្តសមុដ្ឋាន​រូប ដោយ​អធិបតិ​ប្ប​ច្ច័​យ។ សរណធម៌ ជា​បច្ច័យ​នៃ​សរណធម៌​ផង នៃ​អរ​ណធម៌​ផង ដោយ​អធិបតិ​ប្ប​ច្ច័​យ បាន​ដល់​សហជាតា​ធិប​តិ គឺ​សរ​ណា​ធិប​តិ
ថយ | ទំព័រទី ២៣២ | បន្ទាប់
ID: 637831279284955288
ទៅកាន់ទំព័រ៖