ព្រះត្រៃបិដក ភាគ ១០៤

ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង នៃ​ពួក​ចិត្តសមុដ្ឋាន​រូប​ផង ដោយ​អធិបតិ​ប្ប​ច្ច័​យ។ អរ​ណធម៌ ជា​បច្ច័យ​នៃ​អរ​ណធម៌ ដោយ​អធិបតិ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណា​ធិប​តិ និង​សហជាតា​ធិប​តិ។ អា​រម្ម​ណា​ធិប​តិ គឺ​បុគ្គល នូវ​ទាន … នូវ​សីល … ធ្វើ​នូវ​ឧបោសថកម្ម ហើយ​ធ្វើ​នូវ​អំពើនោះ ឲ្យ​ជាទី​គោរព ហើយ​ពិចារណា ក្នុង​កាលមុន … អំពី​ឈាន … ពួក​ព្រះ​អរិយៈ ចេញ​អំពី​មគ្គ ធ្វើ​នូវ​មគ្គ​ឲ្យ​ជាទី​គោរព ហើយ​ពិចារណា នូវ​ផល … ធ្វើ​នូវ​ព្រះនិព្វាន ឲ្យ​ជាទី​គោរព ហើយ​ពិចារណា ឯព្រះនិព្វាន ជា​បច្ច័យ​នៃ​គោត្រភូ វោ​ទានៈ មគ្គ និង​ផល ដោយ​អធិបតិ​ប្ប​ច្ច័​យ។ ឯសហជាតា​ធិប​តិ គឺ​អរ​ណា​ធិប​តិ ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង នៃ​ពួក​ចិត្តសមុដ្ឋាន​រូប​ផង ដោយ​អធិបតិ​ប្ប​ច្ច័​យ។ អរ​ណធម៌ ជា​បច្ច័យ​នៃ​សរណធម៌ ដោយ​អធិបតិ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណា​ធិប​តិ គឺ​បុគ្គល នូវ​ទាន … នូវ​សីល … ធ្វើ​នូវ​ឧបោសថកម្ម ធ្វើ​នូវ​អំពើនោះ ឲ្យ​ជាទី​គោរព ហើយ​ត្រេកអរ រីករាយ រាគៈ​កើតឡើង ទិដ្ឋិ​កើតឡើង ព្រោះ​ធ្វើ​នូវ​អំពើនោះ ឲ្យ​ជាទី​គោរព ដែល​សន្សំ​ហើយ ក្នុង​កាលមុន … អំពី​ឈាន … នូវ​ចក្ខុ … នូវ​វត្ថុ … បុគ្គល​ធ្វើ​នូវ​ពួក​អរ​ណក្ខន្ធ ឲ្យ​ជាទី​គោរព ហើយ​ត្រេកអរ រីករាយ រាគៈ​កើតឡើង ព្រោះ​ធ្វើ​នូវ​អំពើនោះ ឲ្យ​ជាទី​គោរព ទិដ្ឋិ​…។
ថយ | ទំព័រទី ២៣៣ | បន្ទាប់
ID: 637831279494785322
ទៅកាន់ទំព័រ៖