ព្រះត្រៃបិដក ភាគ ១០៤
[២៦៦] សរណធម៌ ជាបច្ច័យនៃសរណធម៌ ដោយអនន្តរប្បច្ច័យ គឺពួកសរណក្ខន្ធមុនៗ ជាបច្ច័យនៃពួកសរណក្ខន្ធក្រោយៗ ដោយអនន្តរប្បច្ច័យ។ សរណធម៌ ជាបច្ច័យនៃអរណធម៌ ដោយអនន្តរប្បច្ច័យ គឺពួកសរណក្ខន្ធ ជាបច្ច័យនៃវុដ្ឋានៈ ដោយអនន្តរប្បច្ច័យ។ អរណធម៌ ជាបច្ច័យនៃអរណធម៌ ដោយអនន្តរប្បច្ច័យ គឺពួកអរណក្ខន្ធមុនៗ ជាបច្ច័យនៃពួកអរណក្ខន្ធក្រោយៗ ដោយអនន្តរប្បច្ច័យ អនុលោម ជាបច្ច័យនៃគោត្រភូ និងផលសមាបត្តិ ដោយអនន្តរប្បច្ច័យ។ អរណធម៌ ជាបច្ច័យនៃសរណធម៌ ដោយអនន្តរប្បច្ច័យ គឺអាវជ្ជនៈ ជាបច្ច័យនៃពួកសរណក្ខន្ធ ដោយអនន្តរប្បច្ច័យ។ … ជាបច្ច័យ ដោយសមនន្តរប្បច្ច័យ ជាបច្ច័យ ដោយសហជាតប្បច្ច័យ មានវារៈ៥ ជាបច្ច័យ ដោយអញ្ញមញ្ញប្បច្ច័យ មានវារៈ២ ជាបច្ច័យ ដោយនិស្សយប្បច្ច័យ មានវារៈ៧។
[២៦៧] សរណធម៌ ជាបច្ច័យនៃសរណធម៌ ដោយឧបនិស្សយប្បច្ច័យ បានដល់អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។បេ។ ឯបកតូបនិស្ស័យ គឺបុគ្គលអាស្រ័យនូវរាគៈ
ID: 637831279713044756
ទៅកាន់ទំព័រ៖