ព្រះត្រៃបិដក ភាគ ១០៤

ហើយ​សម្លាប់​នូវ​សត្វ។បេ។ បំបែក​នូវ​សង្ឃ បុគ្គល​អាស្រ័យ​នូវ​ទោស … នូវ​សេចក្តី​ប្រាថ្នា ហើយ​សម្លាប់​នូវ​សត្វ។បេ។ បំបែក​នូវ​សង្ឃ រាគៈ។បេ។ សេចក្តី​ប្រាថ្នា (ជា​បច្ច័យ) នៃ​រាគៈ។បេ។ ជា​បច្ច័យ នៃ​សេចក្តី​ប្រាថ្នា ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ។ សរណធម៌ ជា​បច្ច័យ​នៃ​អរ​ណធម៌ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ បាន​ដល់ អនន្ត​រូប​និស្ស័យ និង​បក​តូប​និស្ស័យ។បេ។ ឯបក​តូប​និស្ស័យ គឺ​បុគ្គល​អាស្រ័យ​នូវ​រាគៈ ហើយ​ឲ្យ​នូវ​ទាន នូវ​សីល … នូវ​ឧបោសថកម្ម ញុំាង​ឈាន វិបស្សនា មគ្គ និង​អភិញ្ញា … ញុំាង​សមាបត្តិ ឲ្យ​កើតឡើង … អាស្រ័យ​នូវ​ទោសៈ នូវ​សេចក្តី​ប្រាថ្នា នូវ​ទាន។បេ។ ញុំាង​សមាបត្តិ ឲ្យ​កើតឡើង រាគៈ។បេ។ សេចក្តី​ប្រាថ្នា (ជា​បច្ច័យ) នៃ​សទ្ធា។បេ។ ជា​បច្ច័យ​នៃ​បញ្ញា កាយិកសុខ កាយិកទុក្ខ មគ្គ ផល​សមាបត្តិ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ។ អរ​ណធម៌ ជា​បច្ច័យ​នៃ​អរ​ណធម៌ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណូ​បនិស្ស័យ អនន្ត​រូប​និស្ស័យ និង​បក​តូប​និស្ស័យ។បេ។ ឯបក​តូប​និស្ស័យ គឺ​បុគ្គល​អាស្រ័យ​នូវ​សទ្ធា ហើយ​ឲ្យ​នូវ​ទាន។បេ។ ញុំាង​សមាបត្តិ ឲ្យ​កើតឡើង នូវ​សីល … នូវ​បញ្ញា កាយិកសុខ កាយិកទុក្ខ រដូវ និង​ភោជន … បុគ្គល​អាស្រ័យ​នូវ​សេនាសនៈ ហើយ​ឲ្យ​នូវ​ទាន។បេ។
ថយ | ទំព័រទី ២៣៥ | បន្ទាប់
ID: 637831279871582484
ទៅកាន់ទំព័រ៖