ព្រះត្រៃបិដក ភាគ ១០៤
ញុំាងសមាបត្តិ ឲ្យកើតឡើង សទ្ធា។បេ។ សេនាសនៈ (ជាបច្ច័យ) នៃសទ្ធា។បេ។ ជាបច្ច័យនៃបញ្ញា កាយិកសុខ កាយិកទុក្ខ មគ្គ និងផលសមាបត្តិ ដោយឧបនិស្សយប្បច្ច័យ។ អរណធម៌ ជាបច្ច័យនៃសរណធម៌ ដោយឧបនិស្សយប្បច្ច័យ បានដល់អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។បេ។ ឯបកតូបនិស្ស័យ គឺបុគ្គលអាស្រ័យនូវសទ្ធា ហើយដំឡើងនូវមានះ ប្រកាន់នូវទិដ្ឋិ អាស្រ័យនូវសីល។បេ។ នូវសេនាសនៈ ហើយសម្លាប់នូវសត្វ។បេ។ បំបែកនូវសង្ឃ សទ្ធា។បេ។ សេនាសនៈ (ជាបច្ច័យ) នៃរាគៈ។បេ។ ជាបច្ច័យនៃសេចក្តីប្រាថ្នា ដោយឧបនិស្សយប្បច្ច័យ។
[២៦៨] អរណធម៌ ជាបច្ច័យនៃអរណធម៌ ដោយបុរេជាតប្បច្ច័យ បានដល់អារម្មណបុរេជាត និងវត្ថុបុរេជាត។ អារម្មណបុរេជាត គឺបុគ្គលឃើញច្បាស់នូវចក្ខុ … នូវវត្ថុ … ថាមិនទៀង…។បេ។ បុគ្គលឃើញនូវរូប ដោយទិព្វចក្ខុ ឮនូវសំឡេង ដោយទិព្វសោតធាតុ រូបាយតនៈ (ជាបច្ច័យ) នៃចក្ខុវិញ្ញាណ ផោដ្ឋព្វាយតនៈ…។
ID: 637831280070369872
ទៅកាន់ទំព័រ៖