ព្រះត្រៃបិដក ភាគ ១០៤

ឯវត្ថុ​បុរេ​ជាត គឺ​ចក្ខ្វាយតនៈ (ជា​បច្ច័យ) នៃ​ចក្ខុវិញ្ញាណ កាយាយតនៈ (ជា​បច្ច័យ) នៃ​កាយវិញ្ញាណ វត្ថុ ជា​បច្ច័យ​នៃ​ពួក​អរ​ណក្ខន្ធ ដោយ​បុរេ​ជាត​ប្ប​ច្ច័​យ។ អរ​ណធម៌ ជា​បច្ច័យ​នៃ​សរណធម៌ ដោយ​បុរេ​ជាត​ប្ប​ច្ច័​យ បាន​ដល់​អារម្មណ​បុរេ​ជាត និង​វត្ថុ​បុរេ​ជាត។ អារម្មណ​បុរេ​ជាត គឺ​បុគ្គល នឹង​ចក្ខុ … ត្រេកអរ រីករាយ នឹង​វត្ថុ រាគៈ​កើតឡើង ព្រោះ​ប្រារព្ធ​នូវ​ហេតុ​នោះ។បេ។ ទោមនស្ស​កើតឡើង។ ឯវត្ថុ​បុរេ​ជាត គឺ​វត្ថុ ជា​បច្ច័យ​នៃ​ពួក​សរ​ណក្ខន្ធ ដោយ​បុរេ​ជាត​ប្ប​ច្ច័​យ។ … ជា​បច្ច័យ ដោយ​បច្ឆា​ជាត​ប្ប​ច្ច័​យ មាន​វារៈ២ ជា​បច្ច័យ ដោយ​អា​សេវន​ប្ប​ច្ច័​យ មាន​វារៈ២។
 [២៦៩] សរណធម៌ ជា​បច្ច័យ​នៃ​សរណធម៌ ដោយ​កម្ម​ប្ប​ច្ច័​យ គឺ​សរណ​ចេតនា ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ ដោយ​កម្ម​ប្ប​ច្ច័​យ។ មូល បាន​ដល់​សហជាត និង​នានា​ខណិ​កៈ។ សហជាត គឺ​សរណ​ចេតនា ជា​បច្ច័យ​នៃ​ពួក​ចិត្តសមុដ្ឋាន​រូប ដោយ​កម្ម​ប្ប​ច្ច័​យ។ ឯនា​នា​ខណិ​កៈ គឺ​សរណ​ចេតនា ជា​បច្ច័យ​នៃ​ពួក​វិ​បា​កក្ខន្ធ​ផង នៃ​ពួក​កដ​ត្តា​រូប​ផង ដោយ​កម្ម​ប្ប​ច្ច័​យ។ មូល បាន​ដល់​សហជាត គឺ​សរណ​ចេតនា ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង នៃ​ពួក​ចិត្តសមុដ្ឋាន​រូប​ផង ដោយ​កម្ម​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ២៣៧ | បន្ទាប់
ID: 637831280270903225
ទៅកាន់ទំព័រ៖