ព្រះត្រៃបិដក ភាគ ១០៤
អរណធម៌ ជាបច្ច័យនៃអរណធម៌ ដោយកម្មប្បច្ច័យ បានដល់សហជាត និងនានាខណិកៈ។ សហជាត សេចក្តីបំប្រួញ។ … ជាបច្ច័យ ដោយវិបាកប្បច្ច័យ មានវារៈ១ ជាបច្ច័យ ដោយអាហារប្បច្ច័យ មានវារៈ៤ ជាបច្ច័យ ដោយឥន្រ្ទិយប្បច្ច័យ មានវារៈ៤ ជាបច្ច័យ ដោយឈានប្បច្ច័យ មានវារៈ៤ ជាបច្ច័យ ដោយមគ្គប្បច្ច័យ មានវារៈ៤ ជាបច្ច័យ ដោយសម្បយុត្តប្បច្ច័យ មានវារៈ២ ជាបច្ច័យ ដោយវិប្បយុត្តប្បច្ច័យ មានវារៈ៣ ដូចគ្នានឹងអរូបទុកៈដែរ។
[២៧០] សរណធម៌ ជាបច្ច័យនៃសរណធម៌ ដោយអត្ថិប្បច្ច័យ។ សរណធម៌ ជាបច្ច័យនៃអរណធម៌ ដោយអត្ថិប្បច្ច័យ បានដល់សហជាត និងបច្ឆាជាត។ សរណធម៌ ជាបច្ច័យនៃសរណធម៌ផង នៃអរណធម៌ផង ដោយអត្ថិប្បច្ច័យ។ អរណធម៌ ជាបច្ច័យនៃអរណធម៌ ដោយអត្ថិប្បច្ច័យ បានដល់សហជាត បុរេជាត បច្ឆាជាត អាហារ និងឥន្រ្ទិយ។ អរណធម៌ ជាបច្ច័យនៃសរណធម៌ ដោយអត្ថិប្បច្ច័យ បានដល់សហជាត និងបុរេជាត។ នឹងចក្ខុ … បុគ្គលត្រេកអរ រីករាយ នឹងវត្ថុ រាគៈកើតឡើង ព្រោះប្រារព្ធនូវហេតុនោះ។បេ។ ទោមនស្សកើតឡើង វត្ថុ
ID: 637831280473300865
ទៅកាន់ទំព័រ៖