ព្រះត្រៃបិដក ភាគ ១០៤
ជាបច្ច័យនៃពួកសរណក្ខន្ធ ដោយអត្ថិប្បច្ច័យ។ សរណធម៌ក្តី អរណធម៌ក្តី ជាបច្ច័យនៃសរណធម៌ ដោយអត្ថិប្បច្ច័យ បានដល់សហជាត និងបុរេជាត។ សរណធម៌ក្តី អរណធម៌ក្តី ជាបច្ច័យនៃអរណធម៌ ដោយអត្ថិប្បច្ច័យ បានដល់សហជាត បច្ឆាជាត អាហារ និងឥន្រ្ទិយ។ សហជាត គឺពួកសរណក្ខន្ធផង ពួកមហាភូតផង ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ដោយអត្ថិប្បច្ច័យ។ បច្ឆាជាត គឺពួកសរណក្ខន្ធផង កពឡិង្ការាហារផង ជាបច្ច័យនៃកាយនេះ ដោយអត្ថិប្បច្ច័យ។ បច្ឆាជាត គឺពួកសរណក្ខន្ធផង រូបជីវិតិន្ទ្រិយផង ជាបច្ច័យនៃពួកកដត្តារូប ដោយអត្ថិប្បច្ច័យ។
[២៧១] ក្នុងហេតុប្បច្ច័យ មានវារៈ៤ ក្នុងអារម្មណប្បច្ច័យ មានវារៈ៤ ក្នុងអធិបតិប្បច្ច័យ មានវារៈ៥ ក្នុងអនន្តរប្បច្ច័យ មានវារៈ៤ ក្នុងសមនន្តរប្បច្ច័យ មានវារៈ៤ ក្នុងសហជាតប្បច្ច័យ មានវារៈ៥ ក្នុងអញ្ញមញ្ញប្បច្ច័យ មានវារៈ២ ក្នុងនិស្សយប្បច្ច័យ មានវារៈ៧ ក្នុងឧបនិស្សយប្បច្ច័យ មានវារៈ៤ ក្នុងបុរេជាតប្បច្ច័យ មានវារៈ២ ក្នុងបច្ឆាជាតប្បច្ច័យ មានវារៈ២ ក្នុងអាសេវនប្បច្ច័យ មានវារៈ២ ក្នុងកម្មប្បច្ច័យ មានវារៈ៤ ក្នុងវិបាកប្បច្ច័យ មានវារៈ១ ក្នុងអាហារប្បច្ច័យ មានវារៈ៤ ក្នុងឥន្រ្ទិយប្បច្ច័យ មានវារៈ៤ ក្នុងឈានប្បច្ច័យ មានវារៈ៤ ក្នុងមគ្គប្បច្ច័យ មានវារៈ៤ ក្នុងសម្បយុត្តប្បច្ច័យ មានវារៈ២ ក្នុងវិប្បយុត្តប្បច្ច័យ មានវារៈ៣ ក្នុងអត្ថិប្បច្ច័យ មានវារៈ៧
ID: 637831280709340373
ទៅកាន់ទំព័រ៖