ព្រះត្រៃបិដក ភាគ ១០៤
ដោយឧបនិស្សយប្បច្ច័យ។ នទស្សនេនបហាតព្វហេតុកធម៌ ជាបច្ច័យ នៃទស្សនេនបហាតព្វហេតុកធម៌ផង នៃនទស្សនេនបហាតព្វហេតុកធម៌ផង ដោយឧបនិស្សយប្បច្ច័យ បានដល់ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។បេ។ ឯបកតូបនិស្ស័យ គឺសទ្ធា។បេ។ បញ្ញា រាគៈ ទោសៈ មោហៈ មានះ សេចក្តីប្រាថ្នា កាយិកសុខ (កាយិកទុក្ខ) ជានទស្សនេនបហាតព្វហេតុកៈ។បេ។ សេនាសេនៈ ជាបច្ច័យនៃពួកខន្ធ ដែលប្រកបដោយវិចិកិច្ឆាផង នៃមោហៈផង ដោយឧបនិស្សយប្បច្ច័យ។ ទស្សនេនបហាតព្វហេតុកធម៌ក្តី នទស្សនេនបហាតព្វហេតុកធម៌ក្តី ជាបច្ច័យ នៃទស្សនេនបហាតព្វហេតុកធម៌ ដោយឧបនិស្សយប្បច្ច័យ បានដល់ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។បេ។ ឯបកតូបនិស្ស័យ គឺពួកខន្ធ ដែលប្រកបដោយវិចិកិច្ឆាផង មោហៈផង ជាបច្ច័យនៃពួកខន្ធ ជាទស្សនេនបហាតព្វហេតុកៈ ដោយឧបនិស្សយប្បច្ច័យ។ មូល គឺពួកខន្ធ ដែលប្រកបដោយវិចិកិច្ឆាក្តី មោហៈក្តី ជាបច្ច័យនៃពួកខន្ធ ជានទស្សនេនបហាតព្វហេតុកៈផង នៃមោហៈផង ដោយឧបនិស្សយប្បច្ច័យ។ មូល គឺពួកខន្ធ ដែលប្រកបដោយវិចិកិច្ឆាក្តី មោហៈក្តី ជាបច្ច័យនៃពួកខន្ធ
ID: 637831215718240235
ទៅកាន់ទំព័រ៖