ព្រះត្រៃបិដក ភាគ ១០៤
ក្នុងនត្ថិប្បច្ច័យ មានវារៈ៤ ក្នុងវិគតប្បច្ច័យ មានវារៈ៤ ក្នុងអវិគតប្បច្ច័យ មានវារៈ៧។
[២៧២] សរណធម៌ ជាបច្ច័យនៃសរណធម៌ ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ។ សរណធម៌ ជាបច្ច័យនៃអរណធម៌ ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ ជាបច្ច័យ ដោយបច្ឆាជាតប្បច្ច័យ ជាបច្ច័យ ដោយកម្មប្បច្ច័យ។ សរណធម៌ ជាបច្ច័យនៃសរណធម៌ផង នៃអរណធម៌ផង ដោយសហជាតប្បច្ច័យ។ អរណធម៌ ជាបច្ច័យនៃអរណធម៌ ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ ជាបច្ច័យ ដោយបុរេជាតប្បច្ច័យ ជាបច្ច័យ ដោយបច្ឆាជាតប្បច្ច័យ ជាបច្ច័យ ដោយកម្មប្បច្ច័យ ជាបច្ច័យ ដោយអាហារប្បច្ច័យ ជាបច្ច័យ ដោយឥន្រ្ទិយប្បច្ច័យ។ អរណធម៌ ជាបច្ច័យនៃសរណធម៌ ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ ជាបច្ច័យ ដោយបុរេជាតប្បច្ច័យ។ សរណធម៌ក្តី អរណធម៌ក្តី ជាបច្ច័យនៃសរណធម៌ ដោយសហជាតប្បច្ច័យ
ID: 637831280931673148
ទៅកាន់ទំព័រ៖