ព្រះត្រៃបិដក ភាគ ១០៤
អារម្មណបុរេជាត គឺនូវចក្ខុ … ពួកខន្ធ ដែលប្រកបដោយវិចិកិច្ឆាក្តី មោហៈក្តី កើតឡើង ព្រោះប្រារព្ធនូវវត្ថុ។ ឯវត្ថុបុរេជាត គឺ សេចក្តីបំប្រួញ។
[២៦] ទស្សនេនបហាតព្វហេតុកធម៌ ជាបច្ច័យ នៃនទស្សនេនបហាតព្វហេតុកធម៌ ដោយបច្ឆាជាតប្បច្ច័យ។បេ។ នទស្សនេនបហាតព្វហេតុកធម៌ ជាបច្ច័យ នៃនទស្សនេនបហាតព្វហេតុកធម៌ ដោយបច្ឆាជាតប្បច្ច័យ។បេ។ ទស្សនេនបហាតព្វហេតុកធម៌ក្តី នទស្សនេនបហាតព្វហេតុកធម៌ក្តី ជាបច្ច័យ នៃនទស្សនេនបហាតព្វហេតុកធម៌ ដោយបច្ឆាជាតប្បច្ច័យ។បេ។ … ដោយអាសេវនប្បច្ច័យ។
[២៧] ទស្សនេនបហាតព្វហេតុកធម៌ ជាបច្ច័យ នៃទស្សនេនបហាតព្វហេតុកធម៌ ដោយកម្មប្បច្ច័យ ទស្សនេនបហាតព្វហេតុកចេតនា ជាបច្ច័យ នៃពួកសម្បយុត្តកក្ខន្ធ ដោយកម្មប្បច្ច័យ។ មូល គឺសហជាត និងនានាខណិកៈ។ សហជាត គឺទស្សនេនបហាតព្វហេតុកចេតនា ជាបច្ច័យ នៃពួកចិត្តសមុដ្ឋានរូប ដោយកម្មប្បច្ច័យ។ ឯនានាខណិកៈ
ID: 637831216153528818
ទៅកាន់ទំព័រ៖