ព្រះត្រៃបិដក ភាគ ១០៤
ទស្សនេនបហាតព្វហេតុកធម៌ក្តី នទស្សនេនបហាតព្វហេតុកធម៌ក្តី ជាបច្ច័យ នៃនទស្សនេនបហាតព្វហេតុកធម៌ ដោយអត្ថិប្បច្ច័យ បានដល់ សហជាត បុរេជាត បច្ឆាជាត អាហារ និងឥន្រ្ទិយ។ សេចក្តីបំប្រួញ។ ទស្សនេនបហាតព្វហេតុកធម៌ក្តី នទស្សនេនបហាតព្វហេតុកធម៌ក្តី ជាបច្ច័យ នៃទស្សនេនបហាតព្វហេតុកធម៌ផង នៃនទស្សនេនបហាតព្វហេតុកធម៌ផង ដោយអត្ថិប្បច្ច័យ បានដល់សហជាត និងបុរេជាត។ សេចក្តីបំប្រួញ។ … ជាបច្ច័យ ដោយនត្ថិប្បច្ច័យ ជាបច័្ចយ ដោយវិគតប្បច្ច័យ ជាបច្ច័យ ដោយអវិគតប្បច្ច័យ។
[២៩] ក្នុងហេតុប្បច្ច័យ មានវារៈ៦ ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ ក្នុងអធិបតិប្បច្ច័យ មានវារៈ៥ ក្នុងអនន្តរប្បច្ច័យ មានវារៈ៩ ក្នុងសមនន្តរប្បច្ច័យ មានវារៈ៩ ក្នុងសហជាតប្បច្ច័យ មានវារៈ៩ ក្នុងអញ្ញមញ្ញប្បច្ច័យ មានវារៈ៦ ក្នុងនិស្សយប្បច្ច័យ មានវារៈ៩ ក្នុងឧបនិស្សយប្បច្ច័យ មានវារៈ៩ ក្នុងបុរេជាតប្បច្ច័យ មានវារៈ៣ ក្នុងបច្ឆាជាតប្បច្ច័យ មានវារៈ៣ ក្នុងអាសេវនប្បច្ច័យ មានវារៈ៩ ក្នុងកម្មប្បច្ច័យ មានវារៈ៤ ក្នុងវិបាកប្បច័្ចយ មានវារៈ១ ក្នុងអាហារប្បច្ច័យ មានវារៈ៤ ក្នុងឥន្រ្ទិយប្បច្ច័យ មានវារៈ៤ ក្នុងឈានប្បច្ច័យ មានវារៈ៤ ក្នុងមគ្គប្បច្ច័យ មានវារៈ៤ ក្នុងសម្បយុត្តប្បច័្ចយ មានវារៈ៦ ក្នុងវិប្បយុត្តប្បច្ច័យ មានវារៈ៥ ក្នុងអត្ថិប្បច្ច័យ មានវារៈ៩ ក្នុងនត្ថិប្បច្ច័យ មានវារៈ៩ ក្នុងវិគតប្បច្ច័យ មានវារៈ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ៩។
ID: 637831216743256604
ទៅកាន់ទំព័រ៖