ព្រះត្រៃបិដក ភាគ ១០៤

ភាវ​នាយ​បហា​តព្វ​ហេតុ​កទុ​កៈ
បដិ​ច្ច​វារៈ


 [៣៤] ភាវ​នាយ​បហា​តព្វ​ហេតុ​កធម៌ (ធម៌​មានហេតុ​ដែល​ត្រូវ​លះ​ដោយ​ភាវនា) អាស្រ័យ​នូវ​ភាវ​នាយ​បហា​តព្វ​ហេតុ​កធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ អាស្រ័យ​នូវ​ខន្ធ១ ជា​ភាវ​នាយ​បហា​តព្វ​ហេតុ​កៈ នូវ​ខន្ធ២…។
បដិ​ច្ច​វារៈ​ក្តី សហជាត​វារៈ​ក្តី បច្ចយ​វារៈ​ក្តី និស្សយ​វារៈ​ក្តី សំសដ្ឋ​វារៈ​ក្តី សម្បយុត្ត​វារៈ​ក្តី ប្រហែលគ្នា​នឹង​ទស្សនេ​នប​ហា​តព្វ​ហេតុ​កទុ​កៈ​ដែរ មោហៈ ដែល​ប្រកបដោយ​ឧទ្ធច្ចៈ បណ្ឌិត​គប្បី​តម្កល់ទុក ក្នុង​ទី​នៃ​មោហៈ ដែល​ប្រកបដោយ​វិចិកិច្ឆា​ចុះ។

បញ្ហា​វារៈ


 [៣៥] ភាវ​នាយ​បហា​តព្វ​ហេតុ​កធម៌ ជា​បច្ច័យ នៃ​ភាវ​នាយ​បហា​តព្វ​ហេតុ​កធម៌ ដោយហេតុ​បច្ច័យ។ វារៈ​ទាំង៦ ប្រហែលគ្នា​នឹង​ទស្សនេ​នប​ហា​តព្វ​ហេតុ​កទុ​កៈ​ដែរ។
 [៣៦] ភាវ​នាយ​បហា​តព្វ​ហេតុ​កធម៌ ជា​បច្ច័យ នៃ​ភាវ​នាយ​បហា​តព្វ​ហេតុ​កធម៌ ដោយ​អារម្មណ​ប្ប​ច្ច័​យ។ បណ្ឌិត​ប្រារព្ធ​នូវ​វារៈ​ទាំង៣ ឲ្យ​ប្រហែលគ្នា​នឹង​ទស្សនេ​នប​ហា​តព្វ​ហេតុ​កទុ​កៈ។ នភា​វនា​យបហា​តព្វ​ហេតុ​កធម៌ ជា​បច្ច័យ នៃ​នភា​វនា​យបហា​តព្វ​ហេតុ​កធម៌
ថយ | ទំព័រទី ៣៣ | បន្ទាប់
ID: 637831217684535166
ទៅកាន់ទំព័រ៖