ព្រះត្រៃបិដក ភាគ ១០៤

ដោយ​អារម្មណ​ប្ប​ច្ច័​យ គឺ​នូវ​ទាន … នូវ​សីល … បុគ្គល​ធ្វើ​នូវ​ឧបោសថកម្ម ហើយ​ពិចារណា​នូវ​អំពើនោះ ត្រេកអរ រីករាយ រាគៈ ជា​នភា​វនា​យបហា​តព្វ​ហេតុ​កៈ កើតឡើង ព្រោះ​ប្រារព្ធ​នូវ​អំពើនោះ ទិដ្ឋិ … វិចិកិច្ឆា … ទោមនស្ស ជា​នភា​វនា​យបហា​តព្វ​ហេតុ​កៈ កើតឡើង ដែល​ខ្លួន​សន្សំ​ហើយ ក្នុង​កាលមុន … អំពី​ឈាន … ពួក​ព្រះ​អរិយៈ ចេញ​អំពី​មគ្គ។បេ។ ជា​បច្ច័យ​នៃ​ការពិចារណា​នូវ​ផល ដោយ​អារម្មណ​ប្ប​ច្ច័​យ ពួក​ព្រះ​អរិយៈ ឃើញច្បាស់​នូវ​កិលេស ជា​នភា​វនា​យបហា​តព្វ​ហេតុ​កៈ ដែល​លះបង់​ហើយ … ក្នុង​កាលមុន … នូវ​ចក្ខុ … នូវ​វត្ថុ … នូវ​ពួក​ខន្ធ​ជា​នភា​វនា​យបហា​តព្វ​ហេតុ​កៈ​ផង នូវ​មោហៈ​ផង ថា​មិន​ទៀង … ឃើយ​ច្បាស់ ត្រេកអរ រីករាយ រាគៈ ជា​នភា​វនា​យបហា​តព្វ​ហេតុ​កៈ កើតឡើង ព្រោះ​ប្រារព្ធ​នូវ​អំពើនោះ ទិដ្ឋិ​… វិចិកិច្ឆា … ទោមនស្ស ជា​នភា​វនា​យបហា​តព្វ​ហេតុ​កៈ កើតឡើង ដោយ​ទិព្វចក្ខុ។បេ។ ជា​បច្ច័យ​នៃ​ការពិចារណា នូវ​អនាគ​តំសញ្ញាណ​ផង នៃ​មោហៈ​ផង ដោយ​អា​រម្ម​ណប្ប​ច័្ចយ។ នភា​វនា​យបហា​តព្វ​ហេតុ​កធម៌ ជា​បច្ច័យ​នៃ​ភាវ​នាយ​បហា​តព្វ​ហេតុ​កធម៌ ដោយ​អារម្មណ​ប្ប​ច្ច័​យ គឺ​នូវ​ទាន … នូវ​សីល​…។បេ។ នូវ​ឈាន … នូវ​ចក្ខុ … នូវ​វត្ថុ …
ថយ | ទំព័រទី ៣៤ | បន្ទាប់
ID: 637831217970949134
ទៅកាន់ទំព័រ៖