ព្រះត្រៃបិដក ភាគ ១០៤
ត្រេកអរ រីករាយ នឹងពួកខន្ធជានភាវនាយបហាតព្វហេតុកៈផង នឹងមោហៈផង រាគៈជាភាវនាយបហាតព្វហេតុកៈ កើតឡើង ព្រោះប្រារព្ធនូវអំពើនោះ ឧទ្ធច្ចៈ … ទោមនស្ស ជាភាវនាយបហាតព្វហេតុកៈ កើតឡើង។ នភាវនាយបហាតព្វហេតុកធម៌ ជាបច្ច័យ នៃភាវនាយបហាតព្វហេតុកធម៌ផង នៃនភាវនាយបហាតព្វហេតុកធម៌ផង ដោយអារម្មណប្បច្ច័យ គឺនូវចក្ខុ … នូវវត្ថុ … ពួកខន្ធ ដែលប្រកបដោយឧទ្ធច្ចៈក្តី មោហៈក្តី កើតឡើង ព្រោះប្រារព្ធនូវពួកខន្ធជានភាវនាយបហាតព្វហេតុកៈផង នូវមោហៈផង។ វារៈទាំង៣ ដែលមានឃដនៈជាអារម្មណ៍ បណ្ឌិតគប្បីធ្វើផងចុះ។
[៣៧] ភាវនាយបហាតព្វហេតុកធម៌ ជាបច្ច័យនៃភាវនាយបហាតព្វហេតុកធម៌ ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ និងសហជាតាធិបតិ។ អារម្មណាធិបតិ គឺបុគ្គលធ្វើនូវរាគៈ ជាភាវនាយបហាតព្វហេតុកៈ ឲ្យជាទីគោរព ហើយត្រេកអរ រីករាយ រាគៈជាភាវនាយបហាតព្វហេតុកៈ កើតឡើង ព្រោះធ្វើនូវអំពើនោះ ឲ្យជាទីគោរព។បេ។ ឯសហជាតាធិបតិ គឺអធិបតិ ជាភាវនាយបហាតព្វហេតុកៈ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ដោយអធិបតិប្បច័្ចយ។
ID: 637831218199373052
ទៅកាន់ទំព័រ៖