ព្រះត្រៃបិដក ភាគ ១០៤

ភាវ​នាយ​បហា​តព្វ​ហេតុ​កធម៌ ជា​បច្ច័យ​នៃ​នភា​វនា​យបហា​តព្វ​ហេតុ​កធម៌ ដោយ​អធិបតិ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណា​ធិប​តិ និង​សហជាតា​ធិប​តិ។ អា​រម្ម​ណា​ធិប​តិ គឺ​បុគ្គល​ធ្វើ​នូវ​រាគៈ ជា​ភាវ​នាយ​បហា​តព្វ​ហេតុ​កៈ ឲ្យ​ជាទី​គោរព ហើយ​ត្រេកអរ រីករាយ រាគៈ ជា​នភា​វនា​យបហា​តព្វ​ហេតុ​កៈ កើតឡើង ព្រោះ​ធ្វើ​នូវ​អំពើនោះ ឲ្យ​ជាទី​គោរព ទិ​ដិ្ឋ​…។ ឯសហជាតា​ធិប​តិ គឺ​អធិបតិ ជា​ភាវ​នាយ​បហា​តព្វ​ហេតុ​កៈ ជា​បច្ច័យ​នៃ​ពួក​ចិត្តសមុដ្ឋាន​រូប ដោយ​អធិប​តិ​ប្ប​ច័្ចយ។ ភាវ​នាយ​បហា​តព្វ​ហេតុ​កធម៌ ជា​បច្ច័យ នៃ​ភាវ​នាយ​បហា​តព្វ​ហេតុ​កធម៌​ផង នៃ​នភា​វនា​យបហា​តព្វ​ហេតុ​កធម៌​ផង ដោយ​អធិបតិ​ប្ប​ច្ច័​យ បាន​ដល់ សហជាតា​ធិប​តិ គឺ​អធិបតិ ជា​ភាវ​នាយ​បហា​តព្វ​ហេតុ​កៈ ជា​បច្ច័យ នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង នៃ​ពួក​ចិត្តសមុដ្ឋាន​រូប​ផង ដោយ​អធិបតិ​ប្ប​ច្ច័​យ។ នភា​វនា​យបហា​តព្វ​ហេតុ​កធម៌ ជា​បច្ច័យ​នៃ​នភា​វនា​យបហា​តព្វ​ហេតុ​កធម៌ ដោយ​អធិបតិ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណា​ធិប​តិ និង​សហជាតា​ធិប​តិ។ អា​រម្ម​ណា​ធិប​តិ គឺ​នូវ​ទាន … នូវ​សីល … បុគ្គល​ធ្វើ​នូវ​ឧបោសថកម្ម ធ្វើ​នូវ​អំពើនោះ ឲ្យ​ជាទី​គោរព ហើយ​ពិចារណា រាគៈ ជា​នភា​វនា​យបហា​តព្វ​ហេតុ​កៈ កើតឡើង ព្រោះ​ធ្វើ​នូវ​អំពើនោះ ឲ្យ​ជាទី​គោរព ទិដ្ឋិ … ក្នុង​កាលមុន​…។
ថយ | ទំព័រទី ៣៦ | បន្ទាប់
ID: 637831218378226572
ទៅកាន់ទំព័រ៖