ព្រះត្រៃបិដក ភាគ ១០៤
អំពីឈាន … ពួកព្រះអរិយៈ ចេញអំពីមគ្គ។បេ។ ជាបច្ច័យនៃផល ដោយអធិបតិប្បច្ច័យ នូវចក្ខុ … នូវវត្ថុ … បុគ្គលត្រេកអរ រីករាយ ព្រោះធ្វើនូវពួកខន្ធជានភាវនាយបហាតព្វហេតុកៈ ឲ្យជាទីគោរព រាគៈ ជានភាវនាយបហាតព្វហេតុកៈ កើតឡើង ព្រោះធ្វើនូវអំពើនោះ ឲ្យជាទីគោរព ទិដ្ឋិ…។ ឯសហជាតាធិបតិ គឺអធិបតិជានភាវនាយបហាតព្វហេតុកៈ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយអធិបតិប្បច័្ចយ។ នភាវនាយបហាតព្វហេតុកធម៌ ជាបច័្ចយ នៃភាវនាយបហាតព្វហេតុកធម៌ ដោយអធិបតិប្បច្ច័យ បានដល់ អារម្មណាធិបតិ គឺនូវទាន…។បេ។ អំពីឈាន … នូវចក្ខុ … នូវវត្ថុ … បុគ្គលត្រេកអរ រីករាយ ព្រោះធ្វើនូវពួកខន្ធជានភាវនាយបហាតព្វហេតុកៈ ឲ្យជាទីគោរព រាគៈ ជាភាវនាយបហាតព្វហេតុកៈ កើតឡើង ព្រោះធ្វើនូវអំពើនោះ ឲ្យជាទីគោរព។
[៣៨] … ក្នុងអនន្តរប្បច័្ចយ មោហៈ ដែលប្រកបដោយវិចិកិច្ឆា ព្រោះហេតុនៃនភាវនាយបហាតព្វហេតុកៈ បណ្ឌិតមិនគប្បីធ្វើទេ មោហៈ ដែលប្រកបដោយឧទ្ធច្ចៈ បណ្ឌិតគប្បីធ្វើចុះ។ … ជាបច្ច័យ ដោយសមនន្តរប្បច្ច័យ ជាបច្ច័យ ដោយសហជាតប្បច្ច័យ មានវារៈ៩ ជាបច្ច័យ ដោយអញ្ញមញ្ញប្បច័្ចយ មានវារៈ៦ ជាបច្ច័យ ដោយនិស្សយប្បច្ច័យ មានវារៈ៩។
ID: 637831218593119788
ទៅកាន់ទំព័រ៖