ព្រះត្រៃបិដក ភាគ ១០៤
[៣៩] ភាវនាយបហាតព្វហេតុកធម៌ ជាបច្ច័យ នៃភាវនាយបហាតព្វហេតុកធម៌ ដោយឧបនិស្សយប្បច្ច័យ បានដល់ អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។បេ។ បកតូបនិស្ស័យ គឺពួកភាវនាយបហាតព្វហេតុកក្ខន្ធ ជាបច្ច័យ នៃពួកភាវនាយបហាតព្វហេតុកក្ខន្ធ ដោយឧបនិស្សយប្បច្ច័យ។ មូល គឺពួកភាវនាយបហាតព្វហេតុកក្ខន្ធ ជាបច្ច័យ នៃពួកនភាវនាយបហាតព្វហេតុកក្ខន្ធផង នៃមោហៈផង ដោយឧបនិស្សយប្បច្ច័យ ឆន្ទរាគៈ ក្នុងភណ្ឌៈរបស់ខ្លួន ជាបច្ច័យនៃឆន្ទរាគៈ ក្នុងភណ្ឌៈរបស់បុគ្គលដទៃ ដោយឧបនិស្សយប្បច្ច័យ ឆន្ទរាគៈ ក្នុងទ្រព្យរបស់ខ្លួន ជាបច្ច័យនៃឆន្ទរាគៈ ក្នុងទ្រព្យរបស់បុគ្គលដទៃ ដោយឧបនិស្សយប្បច្ច័យ។ មូល គឺពួកភាវនាយបហាតព្វហេតុកក្ខន្ធ ជាបច្ច័យនៃពួកខន្ធ ដែលប្រកបដោយឧទ្ធច្ចៈផង នៃមោហៈផង ដោយឧបនិស្សយប្បច្ច័យ។ នភាវនាយបហាតព្វហេតុកធម៌ ជាបច្ច័យនៃនភាវនាយបហាតព្វហេតុកធម៌ ដោយឧបនិស្សយប្បច្ច័យ បានដល់ អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។បេ។ ឯបកតូបនិស្ស័យ គឺបុគ្គលឲ្យនូវទាន ព្រោះអាស្រ័យនូវសទ្ធា។បេ។ ញុំាងសមាបត្តិ ឲ្យកើតឡើង ប្រកាន់នូវទិដ្ឋិ នូវសីល
ID: 637831218801251556
ទៅកាន់ទំព័រ៖