ព្រះត្រៃបិដក ភាគ ១០៤

ព្រោះ​អារម្មណ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ អាស្រ័យ​នូវ​ខន្ធ១ ជា​នទស្សនេ​នប​ហា​តព្វ​ហេតុ​កធម៌ អាស្រ័យ​នូវ​ខន្ធ២ …ក្នុង​ខណៈ​នៃ​បដិសន្ធិ។បេ។ ទស្សនេ​នប​ហា​តព្វ​ហេតុ​កធម៌ អា​ស្រ័យ​នូវ​នទស្សនេ​នប​ហា​តព្វ​ហេតុ​កធម៌ ទើប​កើតឡើង ព្រោះ​អារម្មណ​ប្ប​ច្ច័​យ គឺ​ពួក​សម្បយុត្ត​កក្ខន្ធ អាស្រ័យ​នូវ​មោហៈ ដែល​ប្រកបដោយ​វិចិកិច្ឆា។ ទស្សនេ​នប​ហា​តព្វ​ហេតុ​កធម៌ អាស្រ័យ​នូវ​ទស្សនេ​នប​ហា​តព្វ​ហេតុ​កធម៌​ផង នូវ​នទស្សនេ​នប​ហា​តព្វ​ហេតុ​កធម៌​ផង ទើប​កើតឡើង ព្រោះ​អារម្មណ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ អាស្រ័យ​នូវ​ខន្ធ១ ដែល​ប្រកបដោយ​វិចិកិច្ឆា​ផង នូវ​មោហៈ​ផង នូវ​ខន្ធ២…។ សេចក្តី​បំប្រួញ។
 [៣] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៦ ក្នុង​អធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​អនន្តរ​ប្ប​ច្ច័​យ មាន​វារៈ៦ ក្នុង​សម​នន្ត​រប្ប​ច្ច័​យ មាន​វារៈ៦ ក្នុង​សហជាត​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អញ្ញមញ្ញ​ប្ប​ច្ច័​យ មាន​វារៈ៦ ក្នុង​និស្សយ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​ឧបនិស្សយ​ប្ប​ច្ច័​យ មាន​វារៈ៦ ក្នុង​បុរេ​ជាត​ប្ប​ច្ច័​យ មាន​វារៈ៦ ក្នុង​អា​សេវន​ប្ប​ច្ច័​យ មាន​វារៈ៦ ក្នុង​កម្ម​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​វិបាក​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​អា​ហា​រប្បច័្ចយ មាន​វារៈ៩ ក្នុង​ឥន្ទ្រិយ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​ឈាន​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​មគ្គ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​សម្បយុត្ត​ប្ប​ច្ច័​យ មាន​វារៈ៦ ក្នុង​វិ​ប្ប​យុត្ត​ប្ប​ច័្ចយ មាន​វារៈ៩ ក្នុង​អតិ្ថ​ប្ប​ច័្ចយ មាន​វារៈ៩ ក្នុង​នត្ថិ​ប្ប​ច្ច័​យ មាន​វារៈ៦ ក្នុង​វិ​គត​ប្ប​ច្ច័​យ មាន​វារៈ៦ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៩។
ថយ | ទំព័រទី ៤ | បន្ទាប់
ID: 637831211288025198
ទៅកាន់ទំព័រ៖