ព្រះត្រៃបិដក ភាគ ១០៤

សវិ​តក្ក​ធម៌ អាស្រ័យ​នូវ​អវិតក្ក​ធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ពួក​សម្បយុត្ត​កក្ខន្ធ អាស្រ័យ​នូវ​វិតក្កៈ ពួក​សម្បយុត្ត​កក្ខន្ធ អាស្រ័យ​នូវ​វិតក្កៈ ក្នុង​ខណៈ​នៃ​បដិសន្ធិ ពួក​សវិ​តក្ក​ក្ខន្ធ អាស្រ័យ​នូវ​វត្ថុ ក្នុង​ខណៈ​នៃ​បដិសន្ធិ។ សវិ​តក្ក​ធម៌​ក្តី អវិតក្ក​ធម៌​ក្តី អាស្រ័យ​នូវ​អវិតក្ក​ធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង ចិត្តសមុដ្ឋាន​រូប​ផង អាស្រ័យ​នូវ​វិតក្កៈ ពួក​សវិ​តក្ក​ក្ខន្ធ អាស្រ័យ​នូវ​វិតក្កៈ ចិត្តសមុដ្ឋាន​រូប អាស្រ័យ​នូវ​ពួក​មហាភូត ពួក​សម្បយុត្ត​កក្ខន្ធ​ក្តី កដ​ត្តា​រូប​ក្តី អាស្រ័យ​នូវ​វិតក្កៈ ក្នុង​ខណៈ​នៃ​បដិសន្ធិ ពួក​សវិ​តក្ក​ក្ខន្ធ អាស្រ័យ​នូវ​វិតក្កៈ ក្នុង​ខណៈ​នៃ​បដិសន្ធិ កដ​ត្តា​រូប អាស្រ័យ​នូវ​ពួក​មហាភូត ពួក​សវិ​តក្ក​ក្ខន្ធ អាស្រ័យ​នូវ​វត្ថុ ក្នុង​ខណៈ​នៃ​បដិសន្ធិ កដ​ត្តា​រូប អាស្រ័យ​នូវ​ពួក​មហាភូត វិតក្កៈ​ក្តី ពួក​សម្បយុត្ត​កក្ខន្ធ​ក្តី អាស្រ័យ​នូវ​វត្ថុ ក្នុង​ខណៈ​នៃ​បដិសន្ធិ។ សវិ​តក្ក​ធម៌ អាស្រ័យ​នូវ​សវិ​តក្ក​ធម៌​ផង នូវ​អវិតក្ក​ធម៌​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ អាស្រ័យ​នូវ​សវិ​តក្ក​ក្ខន្ធ១ផង នូវ​វិតក្កៈ​ផង អាស្រ័យ​នូវ​ខន្ធ២ … ខន្ធ៣ អាស្រ័យ​នូវ​សវិ​តក្ក​ក្ខន្ធ១ផង នូវ​វិតក្កៈ​ផង ក្នុង​ខណៈ​នៃ​បដិសន្ធិ អាស្រ័យ​នូវ​ខន្ធ២ … ខន្ធ៣ អាស្រ័យ​នូវ​សវិ​តក្ក​ក្ខន្ធ១ផង នូវ​វត្ថុ​ផង ក្នុង​ខណៈ​នៃ​បដិសន្ធិ នូវ​ខន្ធ២…។
ថយ | ទំព័រទី ៤២ | បន្ទាប់
ID: 637831219843809043
ទៅកាន់ទំព័រ៖