ព្រះត្រៃបិដក ភាគ ១០៤

 [៤២] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៩ក្នុង​អធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៩។បេ។ ក្នុង​ឧបនិស្សយ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​បុរេ​ជាត​ប្ប​ច្ច័​យ មាន​វារៈ៦ ក្នុង​អា​សេវន​ប្ប​ច្ច័​យ មាន​វារៈ៦ ក្នុង​កម្ម​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​វិបាក​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​បច្ច័យ​ទាំងអស់ សុទ្ធតែ​មាន​វារៈ៩ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៩។
 [៤៣] សវិ​តក្ក​ធម៌ អាស្រ័យ​នូវ​សវិ​តក្ក​ធម៌ ទើប​កើតឡើង ព្រោះ​នហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ អាស្រ័យ​នូវ​សវិ​តក្ក​ក្ខន្ធ១ ជា​អហេតុកៈ នូវ​ខន្ធ២ … ក្នុង​ខណៈ​នៃ​អហេតុកប្បដិសន្ធិ។បេ។ មោហៈ ដែល​ប្រកបដោយ​វិចិកិច្ឆា ប្រកបដោយ​ឧទ្ធច្ចៈ អាស្រ័យ​នូវ​ពួក​ខន្ធ ដែល​ប្រកបដោយ​វិចិកិច្ឆា ប្រកបដោយ​ឧទ្ធច្ចៈ។ បញ្ហា​ទាំង២ ដ៏​សេសសល់ ដែល​មាន​សវិ​តក្កៈ​ជា​មូល បណ្ឌិត​គប្បី​ធើ្វ​ចុះ ឯអហេតុកៈ មិន​មាន​ផ្សេងគ្នា​ឡើយ។ អវិតក្ក​ធម៌ អាស្រ័យ​នូវ​អវិតក្ក​ធម៌ ទើប​កើតឡើង ព្រោះ​នហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ អាស្រ័យ​នូវ​អវិត​ក្ក​ក្ខន្ធ១ ជា​អហេតុកៈ នូវ​ខន្ធ២ … ចិត្តសមុដ្ឋាន​រូប អាស្រ័យ​នូវ​វិតក្កៈ​ជា​អហេតុកៈ កដ​ត្តា​រូប អាស្រ័យ​នូវ​វិតក្កៈ ក្នុង​ខណៈ​នៃ​អហេតុក​ប្ប​ដិ​សនិ្ធ វត្ថុ អាស្រ័យ​នូវ​វិតក្កៈ វិតក្កៈ អាស្រ័យ​នូវ​វត្ថុ។ សវិ​តក្ក​ធម៌ អាស្រ័យ​នូវ​អវិតក្ក​ធម៌ ទើប​កើតឡើង ព្រោះ​នហេតុ​ប្ប​ច្ច័​យ គឺ​ពួក​សម្បយុត្ត​កក្ខន្ធ អាស្រ័យ​នូវ​វិតក្កៈ ជា​អហេតុកៈ ពួក​សម្បយុត្ត​កក្ខន្ធ អាស្រ័យ​នូវ​វិតក្កៈ ក្នុង​ខណៈ​នៃ​អហេតុកប្បដិសន្ធិ
ថយ | ទំព័រទី ៤៤ | បន្ទាប់
ID: 637831220252711244
ទៅកាន់ទំព័រ៖