ព្រះត្រៃបិដក ភាគ ១០៤

អវិតក្ក​ធម៌ ពឹងផ្អែក​នឹង​អវិតក្ក​ធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ក្តី ចិត្តសមុដ្ឋាន​រូប​ក្តី ពឹងផ្អែក​នឹង​អវិត​ក្ក​ក្ខន្ធ១ នឹង​ខន្ធ២ … ចិត្តសមុដ្ឋាន​រូប ពឹងផ្អែក​នឹង​វិតក្កៈ ខន្ធ៣ក្តី កដ​ត្តា​រូប​ក្តី ពឹងផ្អែក​នឹង​អវិត​ក្ក​ក្ខន្ធ១ ក្នុង​ខណៈ​នៃ​បដិសន្ធិ នឹង​ខន្ធ២… កដ​ត្តា​រូប ពឹងផ្អែក​នឹង​វិតក្កៈ ក្នុង​ខណៈ​នៃ​បដិសន្ធិ វត្ថុ​ពឹងផ្អែក​នឹង​ពួក​ខន្ធ ពួក​ខន្ធ​ពឹងផ្អែក​នឹង​វត្ថុ វត្ថុ ពឹងផ្អែក​នឹង​វិតក្កៈ វិតក្កៈ ពឹងផ្អែក​នឹង​វត្ថុ មហាភូត៣ ពឹងផ្អែក​នឹង​មហាភូត១។បេ។ ពួក​អវិត​ក្ក​ក្ខន្ធ ពឹងផ្អែក​នឹង​វត្ថុ វិតក្កៈ ពឹងផ្អែក​នឹង​វត្ថុ។ សវិ​តក្កៈ ពឹងផ្អែក​នឹង​អវិតក្កៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ពួក​សម្បយុត្ត​កក្ខន្ធ ពឹងផ្អែក​នឹង​វិតក្កៈ ពួក​សវិ​តក្ក​ក្ខន្ធ ពឹងផ្អែក​នឹង​វត្ថុ ក្នុង​បដិសន្ធិ​កាល មាន​វារៈ២។ សវិ​តក្ក​ធម៌​ក្តី អវិតក្ក​ធម៌​ក្តី ពឹងផ្អែក​នឹង​អវិតក្ក​ធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ពួក​សម្បយុត្ត​កក្ខន្ធ​ក្តី ចិត្តសមុដ្ឋាន​រូប​ក្តី ពឹងផ្អែក​នឹង​វិតក្កៈ ពួក​សម្បយុត្ត​កក្ខន្ធ ពឹងផ្អែក​នឹង​វិតក្កៈ ចិត្តសមុដ្ឋាន​រូប ពឹងផ្អែក​នឹង​ពួក​មហាភូត ពួក​សវិ​តក្ក​ក្ខន្ធ ពឹងផ្អែក​នឹង​វត្ថុ ចិត្តសមុដ្ឋាន​រូប ពឹងផ្អែក​នឹង​ពួក​មហាភូត វិតក្កៈ​ក្តី ពួក​សម្បយុត្ត​កក្ខន្ធ​ក្តី ពឹងផ្អែក​នឹង​វត្ថុ ក្នុង​ខណៈ​នៃ​បដិសន្ធិ … (ខន្ធ​ទាំងឡាយ) ក្នុង​បដិសន្ធិ​កាល
ថយ | ទំព័រទី ៤៧ | បន្ទាប់
ID: 637831221011372523
ទៅកាន់ទំព័រ៖