ព្រះត្រៃបិដក ភាគ ១០៤
ប្រហែលគ្នានឹងក្នុងបវត្តិកាលដែរ។ សវិតក្កធម៌ ពឹងផ្អែកនឹងសវិតក្កធម៌ផង នឹងអវិតក្កធម៌ផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ ពឹងផ្អែកនឹងសវិតក្កក្ខន្ធ១ផង នឹងវិតក្កៈផង នឹងខន្ធ២… ខន្ធ៣ ពឹងផ្អែកនឹងសវិតក្កក្ខន្ធ១ផង នឹងវត្ថុផង នឹងខន្ធ២… (បញ្ហា) ២ បណ្ឌិតគប្បីធ្វើក្នុងខណៈនៃបដិសន្ធិ។ អវិតក្កធម៌ ពឹងផ្អែកនឹងសវិតក្កធម៌ផង នឹងអវិតក្កធម៌ផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងពួកសវិតក្កក្ខន្ធផង នឹងវិតក្កៈផង ចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងពួកសវិតក្កក្ខន្ធផង នឹងវិតក្កធម៌ផង នឹងពួកមហាភូតផង វិតក្កៈ ពឹងផ្អែកនឹងពួកសវិតក្កក្ខន្ធផង នឹងវត្ថុផង ក្នុងខណៈនៃបដិសន្ធិ… មានវារៈ៣ ក្នុងបដិសន្ធិកាល។ សវិតក្កធម៌ក្តី អវិតក្កធម៌ក្តី ពឹងផ្អែកនឹងសវិតក្កធម៌ផង នឹងអវិតក្កធម៌ផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី ពឹងផ្អែកនឹងសវិតក្កក្ខន្ធ១ផង នឹងវិតក្កៈផង នឹងខន្ធ២… ខន្ធ៣ ពឹងផ្អែកនឹងសវិតក្កក្ខន្ធ១ផង នឹងវិតក្កៈផង នឹងវត្ថុផង នឹងខន្ធ២ … ចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងពួកសវិតក្កក្ខន្ធផង នឹងវិតក្កៈផង នឹងពួកមហាភូតផង ខន្ធ៣ក្តី វិតក្កៈក្តី ពឹងផ្អែកនឹងសវិតក្កក្ខន្ធ១ផង នឹងវត្ថុផង នឹងខន្ធ២… ក្នុងខណៈនៃបដិសន្ធិ។បេ។
ID: 637831221188980538
ទៅកាន់ទំព័រ៖