ព្រះត្រៃបិដក ភាគ ១០៤
[៤៨] ក្នុងហេតុប្បច្ច័យ មានវារៈ៩ ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ ក្នុងអធិបតិប្បច្ច័យ មានវារៈ៩ ក្នុងបច្ច័យទាំងអស់ សុទ្ធតែមានវារៈ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ៩។
[៤៩] សវិតក្កធម៌ ពឹងផ្អែកនឹងសវិតក្កធម៌ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ។ បញ្ហា៩ បណ្ឌិតគប្បីធ្វើ វារៈ៣ បណ្ឌិតគប្បីកំណត់ថា ជាអហេតុកៈផងចុះ ឯមោហៈ បណ្ឌិតគប្បីរើឡើង បញ្ហាទាំងឡាយ ប្រហែលគ្នានឹងហេតុប្បច្ច័យ ក្នុងបដិច្ចវារៈដែរ វិញ្ញាណ៥ ជារបស់លើស មានមោហៈ និងវិតក្កៈ។
[៥០] ក្នុងនហេតុប្បច្ច័យ មានវារៈ៩ ក្នុងនអារម្មណប្បច្ច័យ មានវារៈ៣ ក្នុងនអធិបតិប្បច្ច័យ មានវារៈ៩ ក្នុងនអនន្តរប្បច្ច័យ មានវារៈ៣។បេ។ ក្នុងនឧបនិស្សយប្បច្ច័យ មានវារៈ៣ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ៩ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ៩ ក្នុងនអាសេវនប្បច្ច័យ មានវារៈ៩ ក្នុងនកម្មប្បច្ច័យ មានវារៈ៤ ក្នុងនវិបាកប្បច្ច័យ មានវារៈ៩ ក្នុងនអាហារប្បច្ច័យ មានវារៈ១ ក្នុងនឥន្រ្ទិយប្បច្ច័យ មានវារៈ១ ក្នុងនឈានប្បច្ច័យ មានវារៈ១ ក្នុងនមគ្គប្បច្ច័យ មានវារៈ៩ ក្នុងនសម្បយុត្តប្បច្ច័យ មានវារៈ៣ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ៦ ក្នុងនោនត្ថិប្បច្ច័យ មានវារៈ៣ ក្នុងនោវិគតប្បច្ច័យ មានវារៈ៣។ ការរាប់ទាំង២យ៉ាងក្រៅនេះក្តី និស្សយវារៈក្តី បណ្ឌិត គប្បីធ្វើយ៉ាងនេះចុះ។
ID: 637831221481726938
ទៅកាន់ទំព័រ៖