ព្រះត្រៃបិដក ភាគ ១០៤
[៤] នទស្សនេនបហាតព្វហេតុកធម៌ អាស្រ័យនូវទស្សនេនបហាតព្វហេតុកធម៌ ទើបកើតឡើង ព្រោះនហេតុប្បច័្ចយ គឺមោហៈ ដែលប្រកបដោយវិចិកិច្ឆា អាស្រ័យនូវពួកខន្ធ ដែលប្រកបដោយវិចិកិច្ឆា។ នទស្សនេនបហាតព្វហេតុកធម៌ អាស្រ័យនូវនទស្សនេនបហាតព្វហេតុកធម៌ ទើបកើតឡើង ព្រោះនហេតុប្បច័្ចយ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវខន្ធ១ ជានទស្សនេនបហាតព្វហេតុកៈ ជាអហេតុកៈ រហូតដល់ពួកអសញ្ញសត្វ មោហៈដែលប្រកបដោយឧទ្ធច្ចៈ អាស្រ័យនូវពួកខន្ធ ដែលប្រកបដោយឧទ្ធច្ចៈ។
[៥] ក្នុងនហេតុប្បច្ច័យ មានវារៈ២ ក្នុងនអារម្មណប្បច្ច័យ មានវារៈ៣ ក្នុងនអធិបតិប្បច្ច័យ មានវារៈ៩ ក្នុងនអនន្តរប្បច្ច័យ មានវារៈ៣ ក្នុងនសមនន្តរប្បច្ច័យ មានវារៈ៣ ក្នុងនអញ្ញមញ្ញប្បច្ច័យ មានវារៈ៣ ក្នុងនឧបនិស្សយប្បច្ច័យ មានវារៈ៣ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ៧ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ៩ ក្នុងនអាសេវនប្បច្ច័យ មានវារៈ៩ ក្នុងនកម្មប្បច្ច័យ មានវារៈ៤ ក្នុងនវិបាកប្បច្ច័យ មានវារៈ៩ ក្នុងនអាហារប្បច្ច័យ មានវារៈ១ ក្នុងនឥន្ទ្រិយប្បច្ច័យ មានវារៈ១ ក្នុងនឈានប្បច្ច័យ មានវារៈ១ ក្នុងនមគ្គប្បច្ច័យ មានវារៈ១ ក្នុងនសម្បយុត្តប្បច្ច័យ មានវារៈ៣ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ៦ ក្នុងនោនត្ថិប្បច្ច័យ មានវារៈ៣ ក្នុងនោវិគតប្បច្ច័យ មានវារៈ៣។
[៦] ក្នុងនអារម្មណប្បច្ច័យ មានវារៈ៣ ព្រោះហេតុប្បច្ច័យ…
ID: 637831211524776579
ទៅកាន់ទំព័រ៖