ព្រះត្រៃបិដក ភាគ ១០៤
សំសដ្ឋវារៈ
[៥១] សវិតក្កធម៌ លាយឡំនឹងសវិតក្កធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ លាយឡំនឹងសវិតក្កក្ខន្ធ១ នឹងខន្ធ២ … ក្នុងខណៈនៃបដិសន្ធិ…។ អវិតក្កធម៌ លាយឡំនឹងសវិតក្កធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺវិតក្កៈ លាយឡំនឹងពួកសវិតក្កក្ខន្ធ។ សវិតក្កធម៌ អវិតក្កធម៌ក្តី លាយឡំនឹងសវិតក្កធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ក្តី វិតក្កៈក្តី លាយឡំនឹងសវិតក្កក្ខន្ធ១ នឹងខន្ធ២ … ក្នុងខណៈនៃបដិសន្ធិ។បេ។ អវិតក្កធម៌ លាយឡំនឹងអវិតក្កធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ លាយឡំនឹងអវិតក្កក្ខន្ធ១ ក្នុងខណៈនៃបដិសន្ធិ។បេ។ សវិតក្កធម៌ លាយឡំនឹងអវិតក្កធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺពួកសម្បយុត្តកក្ខន្ធ លាយឡំនឹងវិតក្កៈ ក្នុងខណៈនៃបដិសន្ធិ…។ សវិតក្កធម៌ លាយឡំនឹងសវិតក្កធម៌ផង នឹងអវិតក្កធម៌ផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ លាយឡំនឹងសវិតក្កក្ខន្ធ១ផង នឹងវិតក្កផង នឹងខន្ធ២ … ក្នុងខណៈនៃបដិសន្ធិ។បេ។
ID: 637831221725711110
ទៅកាន់ទំព័រ៖