ព្រះត្រៃបិដក ភាគ ១០៤

 [៥២] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៦ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៦ ក្នុង​អធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៦ ក្នុង​បច្ច័យ​ទាំងអស់ សុទ្ធតែ​មាន​វារៈ៦ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៦។
 [៥៣] សវិ​តក្ក​ធម៌ លាយឡំ​នឹង​សវិ​តក្ក​ធម៌ ទើប​កើតឡើង ព្រោះ​នហេតុ​ប្ប​ច្ច័​យ។ បញ្ហា​ទាំង៦ ប្រហែលគ្នា​នឹង​អនុលោម បណ្ឌិត​គប្បី​ធ្វើ​យ៉ាងនេះ​ចុះ វារៈ៣ បណ្ឌិត​គប្បី​កំណត់​ថា ជា​អហេតុកៈ​ផង​ចុះ ឯមោហៈ បណ្ឌិត គប្បី​រើ​ឡើង។
 [៥៤] ក្នុង​នហេតុ​ប្ប​ច្ច័​យ មាន​វារៈ៦ ក្នុង​នអធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៦ ក្នុង​នបុ​រេ​ជាត​ប្ប​ច្ច័​យ មាន​វារៈ៦ ក្នុង​នប​ច្ឆា​ជាត​ប្ប​ច្ច័​យ មាន​វារៈ៦ ក្នុង​នអា​សេវន​ប្ប​ច្ច័​យ មាន​វារៈ៦ ក្នុង​នក​ម្ម​ប្ប​ច្ច័​យ មាន​វារៈ៤ ក្នុង​នវិ​បា​កប្ប​ច្ច័​យ មាន​វារៈ៦ ក្នុង​នឈាន​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​នមគ្គ​ប្ប​ច្ច័​យ មាន​វារៈ៦ ក្នុង​នវិ​ប្ប​យុត្ត​ប្ប​ច្ច័​យ មាន​វារៈ៦។ ការរាប់​ទាំង២យ៉ាង​ក្រៅ​នេះ​ក្តី សម្បយុត្ត​វារៈ​ក្តី បណ្ឌិត គប្បី​ធ្វើ​យ៉ាងនេះ។

បញ្ហា​វារៈ


 [៥៥] សវិ​តក្ក​ធម៌ ជា​បច្ច័យ​នៃ​សវិ​តក្ក​ធម៌ ដោយហេតុ​ប្ប​ច្ច័​យ គឺ​ពួក​ហេតុ ដែល​ប្រកបដោយ​វិតក្កៈ ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ ដោយហេតុ​ប្ប​ច្ច័​យ ក្នុង​ខណៈ​នៃ​បដិសន្ធិ។បេ។ សវិ​តក្ក​ធម៌ ជា​បច្ច័យ​នៃ​អវិតក្ក​ធម៌ ដោយហេតុ​ប្ប​ច្ច័​យ គឺ​ពួក​ហេតុ
ថយ | ទំព័រទី ៥១ | បន្ទាប់
ID: 637831222025204798
ទៅកាន់ទំព័រ៖