ព្រះត្រៃបិដក ភាគ ១០៤

ដែល​ប្រកបដោយ​វិតក្កៈ ជា​បច្ច័យ​នៃ​វិតក្កៈ​ផង នៃ​ពួក​ចិត្តសមុដ្ឋាន​រូប​ផង ដោយហេតុ​ប្ប​ច្ច័​យ ក្នុង​ខណៈ​នៃ​បដិសន្ធិ។បេ។ មូល គឺ​ពួក​ហេតុ ដែល​ប្រកបដោយ​វិតក្កៈ ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង នៃ​វិតក្កៈ​ផង នៃ​ពួក​ចិត្តសមុដ្ឋាន​រូប​ផង ដោយហេតុ​ប្ប​ច្ច័​យ ក្នុង​ខណៈ​នៃ​បដិសន្ធិ។បេ។ អវិតក្ក​ធម៌ ជា​បច្ច័យ​នៃ​អវិតក្ក​ធម៌ ដោយហេតុ​ប្ប​ច្ច័​យ គឺ​ពួក​ហេតុ ដែល​មិន​មាន​វិតក្កៈ ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង នៃ​ពួក​ចិត្តសមុដ្ឋាន​រូប​ផង ដោយហេតុ​ប្ប​ច្ច័​យ ក្នុង​ខណៈ​នៃ​បដិសន្ធិ។បេ។
 [៥៦] សវិ​តក្ក​ធម៌ ជា​បច្ច័យ​នៃ​សវិ​តក្ក​ធម៌ ដោយ​អារម្មណ​ប្ប​ច្ច័​យ គឺ​ពួក​សវិ​តក្ក​ក្ខន្ធ ប្រារព្ធ​នូវ​ពួក​សវិ​តក្ក​ក្ខន្ធ ទើប​កើតឡើង។ មូល គឺ​ពួក​អវិត​ក្ក​ក្ខន្ធ​ក្តី វិតក្កៈ​ក្តី ប្រារព្ធ​នូវ​ពួក​សវិ​តក្ក​ក្ខន្ធ ទើប​កើតឡើង។ មូល គឺ​ពួក​សវិ​តក្ក​ក្ខន្ធ​ក្តី វិតក្កៈ​ក្តី ប្រារព្ធ​នូវ​ពួក​សវិ​តក្ក​ក្ខន្ធ ទើប​កើតឡើង។ អវិតក្ក​ធម៌ ជា​បច្ច័យ​នៃ​អវិតក្ក​ធម៌ ដោយ​អារម្មណ​ប្ប​ច្ច័​យ គឺ​ពួក​ព្រះ​អរិយៈ ចេញ​អំពី​ឈាន ដែល​មិន​មាន​វិតក្កៈ ហើយ​ពិចារណា​នូវ​ឈាន ដែល​មិន​មាន​វិតក្កៈ ចេញ​អំពី​មគ្គ ហើយ​ពិចារណា​នូវ​មគ្គ ចេញ​អំពី​ផល ហើយ​ពិចារណា​នូវ​ផល ពិចារណា​នូវ​ព្រះ​និពា្វន ឯព្រះ​និពា្វន​ជា​បច្ច័យ​នៃ​មគ្គ និង​ផល ដែល​មិន​មាន​វិតក្កៈ​ផង នៃ​វិតក្កៈ​ផង ដោយ​អារម្មណ​ប្ប​ច្ច័​យ នូវ​ចក្ខុ …នូវ​វត្ថុ …
ថយ | ទំព័រទី ៥២ | បន្ទាប់
ID: 637831222222965843
ទៅកាន់ទំព័រ៖