ព្រះត្រៃបិដក ភាគ ១០៤

ឃើញច្បាស់​នូវ​ពួក​អវិត​ក្ក​ក្ខន្ធ និង​វិតក្កៈ ថា​មិន​ទៀង … ត្រេកអរ រីករាយ វិតក្កៈ កើតឡើង ព្រោះ​ប្រារព្ធ​នូវ​ហេតុ​នោះ ឃើញ​នូវ​រូប ដោយ​ទិព្វចក្ខុ ឮនូវ​សំឡេង ដោយ​ទិព្វសោត​ធាតុ ដឹង​នូវ​ចិត្ត​របស់​អវិតក្ក​ចិ​ត្ត​សម​ង្គិ​បុគ្គល ដោយ​ចេ​តោ​បរិ​យញ្ញា​ណ អាកាសានញ្ចាយតនៈ … អា​កិ​ញ្ចញ្ញា​យតនៈ … រូបាយតនៈ (ជា​បច្ច័យ) នៃ​ចក្ខុវិញ្ញាណ ផោដ្ឋព្វា​យតនៈ … ពួក​អវិត​ក្ក​ក្ខន្ធ ជា​បច្ច័យ​នៃ​ឥទិ្ធ​វិធ​ញ្ញាណ ចេ​តោ​បរិ​យញ្ញា​ណ បុពេ្វ​និ​វា​សានុ​ស្ស​តិញ្ញាណ យថា​កម្មុ​បគញ្ញាណ អនាគ​តំសញ្ញាណ និង​វិតក្កៈ ដោយ​អារម្មណ​ប្ប​ច្ច័​យ ពួក​អវិត​ក្ក​ក្ខន្ធ​ក្តី វិតក្កៈ​ក្តី កើតឡើង ព្រោះ​ប្រារព្ធ​នូវ​ពួក​អវិត​ក្ក​ក្ខន្ធ និង​វិតក្កៈ។ អវិតក្ក​ធម៌ ជា​បច្ច័យ​នៃ​សវិ​តក្ក​ធម៌ ដោយ​អារម្មណ​ប្ប​ច្ច័​យ គឺ​ពួក​ព្រះ​អរិយៈ ចេញ​អំពី​ឈាន ដែល​មិន​មាន​វិតក្កៈ … ចេញ​អំពី​មគ្គ នូវ​មគ្គ … ចេញ​អំពី​ផល ហើយ​ពិចារណា​នូវ​ផល ពិចារណា​នូវ​ព្រះ​និពា្វន ឯព្រះ​និពា្វន ជា​បច្ច័យ​នៃ​កិរិយា​ពិចារណា​នូវ​គោត្រភូ វោ​ទានៈ មគ្គ និង​ផល ដែល​ប្រកបដោយ​វិតក្កៈ ដោយ​អារម្មណ​ប្ប​ច្ច័​យ នូវ​ចក្ខុ … នូវ​វត្ថុ … ឃើញច្បាស់​នូវ​ពួក​អវិត​ក្ក​ក្ខន្ធ និង​វិតក្កៈ ថា​មិន​ទៀង … ត្រេកអរ រីករាយ រាគៈ​កើតឡើង ព្រោះ​ប្រារព្ធ​នូវ​ហេតុ​នោះ។បេ។
ថយ | ទំព័រទី ៥៣ | បន្ទាប់
ID: 637831222420169279
ទៅកាន់ទំព័រ៖