ព្រះត្រៃបិដក ភាគ ១០៤

ទោមនស្ស​កើតឡើង ពួក​សវិ​តក្ក​ក្ខន្ធ កើតឡើង ព្រោះ​ប្រារព្ធ​នូវ​ពួក​អវិត​ក្ក​ក្ខន្ធ​ផង នូវ​វិតក្កៈ​ផង។ អវិតក្ក​ធម៌ ជា​បច្ច័យ​នៃ​សវិ​តក្ក​ធម៌​ផង នៃ​អវិតក្ក​ធម៌​ផង ដោយ​អារម្មណ​ប្ប​ច្ច័​យ គឺ​ពួក​ព្រះ​អរិយៈ ចេញ​អំពី​ឈាន ដែល​មិន​មាន​វិតក្កៈ … ចេញ​អំពី​មគ្គ ហើយ​ពិចារណា​នូវ​មគ្គ ចេញ​អំពី​ផល ហើយ​ពិចារណា​នូវ​ផល ពិចារណា​នូវ​ព្រះនិព្វាន ឯព្រះនិព្វាន ជា​បច្ច័យ​នៃ​គោត្រភូ វោ​ទានៈ សវិ​តក្កៈ មគ្គ ផល និង​កិរិយា​រំពឹង​ផង នៃ​វិតក្កៈ​ផង ដោយ​អារម្មណ​ប្ប​ច្ច័​យ នូវ​ចក្ខុ … នូវ​វត្ថុ … ឃើញច្បាស់​នូវ​ពួក​អវិត​ក្ក​ក្ខន្ធ​ផង នូវ​វិតក្កៈ​ផង ថា​មិន​ទៀង … ត្រេកអរ រីករាយ ពួក​សវិ​តក្ក​ក្ខន្ធ​ក្តី វិតក្កៈ​ក្តី កើតឡើង ព្រោះ​ប្រារព្ធ​នូវ​ហេតុ​នោះ ពួក​សវិ​តក្ក​ក្ខន្ធ​ក្តី វិតក្កៈ​ក្តី កើតឡើង ព្រោះ​ប្រារព្ធ​នូវ​ពួក​អវិត​ក្ក​ក្ខន្ធ​ផង នូវ​វិតក្កៈ​ផង។ សវិ​តក្ក​ធម៌​ក្តី អវិតក្ក​ធម៌​ក្តី ជា​បច្ច័យ​នៃ​សវិ​តក្ក​ធម៌ ដោយ​អារម្មណ​ប្ប​ច្ច័​យ គឺ​ពួក​សវិ​តក្ក​ក្ខន្ធ កើតឡើង ព្រោះ​ប្រារព្ធ​នូវ​ពួក​សវិ​តក្ក​ក្ខន្ធ​ផង នូវ​វិតក្កៈ​ផង។ មូល គឺ​ពួក​អវិត​ក្ក​ក្ខន្ធ​ក្តី វិតក្កៈ​ក្តី កើតឡើង ព្រោះ​ប្រារព្ធ​នូវ​ពួក​សវិ​តក្ក​ក្ខន្ធ​ផង នូវ​វិតក្កៈ​ផង។ មូល គឺ​ពួក​សវិ​តក្ក​ក្ខន្ធ​ក្តី វិតក្កៈ​ក្តី កើតឡើង ព្រោះ​ប្រារព្ធ​នូវ​ពួក​សវិ​តក្ក​ក្ខន្ធ​ផង នូវ​វិតក្កៈ​ផង។
ថយ | ទំព័រទី ៥៤ | បន្ទាប់
ID: 637831222602645210
ទៅកាន់ទំព័រ៖