ព្រះត្រៃបិដក ភាគ ១០៤

 [៥៧] សវិ​តក្ក​ធម៌ ជា​បច្ច័យ​នៃ​សវិ​តក្ក​ធម៌ ដោយ​អធិបតិ​ប្ប​ច្ច័​យ បាន​ដល់ អា​រម្ម​ណា​ធិប​តិ និង​សហជាតា​ធិប​តិ។ អា​រម្ម​ណា​ធិប​តិ គឺ​ពួក​សវិ​តក្ក​ក្ខន្ធ កើតឡើង ព្រោះ​ធ្វើ​នូវ​ពួក​សវិ​តក្ក​ក្ខន្ធ ឲ្យ​ជាទី​គោរព។ ឯសហជាតា​ធិប​តិ គឺ​អធិបតិ ប្រកបដោយ​វិតក្កៈ ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ ដោយ​អធិបតិ​ប្ប​ច្ច័​យ។ សវិ​តក្ក​ធម៌ ជា​បច្ច័យ​នៃ​អវិតក្ក​ធម៌ ដោយ​អធិបតិ​ប្ប​ច្ច័​យ បាន​ដល់ អា​រម្ម​ណា​ធិប​តិ និង​សហជាតា​ធិប​តិ។ អា​រម្ម​ណា​ធិប​តិ គឺ​វិតក្កៈ កើតឡើង ព្រោះ​ធ្វើ​នូវ​ពួក​សវិ​តក្ក​ក្ខន្ធ ឲ្យ​ជាទី​គោរព។ ឯសហជាតា​ធិប​តិ គឺ​អធិបតិ ប្រកបដោយ​វិតក្កៈ ជា​បច្ច័យ​នៃ​វិតក្កៈ​ផង នៃ​ពួក​ចិត្តសមុដ្ឋាន​រូប​ផង ដោយ​អធិបតិ​ប្ប​ច្ច័​យ។ សវិ​តក្ក​ធម៌ ជា​បច្ច័យ​នៃ​សវិ​តក្ក​ធម៌​ផង នៃ​អវិតក្ក​ធម៌​ផង ដោយ​អធិបតិ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណា​ធិប​តិ និង​សហជាតា​ធិប​តិ។ អា​រម្ម​ណា​ធិប​តិ គឺ​ពួក​សវិ​តក្ក​ក្ខន្ធ​ក្តី វិតក្កៈ​ក្តី កើតឡើង ព្រោះ​ធ្វើ​នូវ​ពួក​សវិ​តក្ក​ក្ខន្ធ ឲ្យ​ជាទី​គោរព។ ឯសហជាតា​ធិប​តិ គឺ​អធិបតិ ប្រកបដោយ​វិតក្កៈ ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង នៃ​វិតក្កៈ​ផង នៃ​ពួក​ចិត្តសមុដ្ឋាន​រូប​ផង ដោយ​អធិបតិ​ប្ប​ច្ច័​យ។ អវិតក្ក​ធម៌ ជា​បច្ច័យ​នៃ​អវិតក្ក​ធម៌ ដោយ​អធិបតិ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណា​ធិប​តិ និង​សហជាតា​ធិប​តិ។ អា​រម្ម​ណា​ធិប​តិ គឺ​ពួក​ព្រះ​អរិយៈ
ថយ | ទំព័រទី ៥៥ | បន្ទាប់
ID: 637831222802328861
ទៅកាន់ទំព័រ៖